Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts

Tuesday, November 19, 2024

ឃាត់ខ្លួនម្ចាស់គ្លីនិកឯកជន ក្រោយប្រើថ្នាំបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ ហេីយបានដឹកសពទៅផ្លុងចោលគុម្ពព្រៃ ជាមួយក្មេងអាយុទើប៣ឆ្នាំ ឱ្យយំអោបសព១យប់ទល់ភ្លឺ គ្មានអាសូរ

អ្នកទស្សនា: Views

 


តាកែវ៖ បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់បានដេកស្លាប់ក្នុងគុម្ពព្រៃ ដោយមានក្មេងម្នាក់យំអោបសពយ៉ាងអាណោចអាធ័មផង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី សមត្ថកិច្ចនគរបាលស្រុកបា ទី ដឹកនាំដោយ លោកវរសេនីយឯក ឆាយ កែវមុន្នី បានសហកា រជាមួយជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូត ឈានទៅឃាត់ខ្លួន វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ ជាម្ចាស់ មន្ទីរសម្រាកព្យាបាល  និង សម្ភព សុងហាក់ ម៉ារីណា ស្ថិ តនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំណែក ស្វាមីឈ្មោះ ហៀង សុងហាក់ ជាពេទ្យដែរនោះ សមត្ថកិច្ចកំពុងសាកសួរ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី១៩ ខែវិច្ឆិកានេះ។

ប្រភពពីអធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួររួច វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា បានឆ្លើយសារភា ពថា នៅថ្ងៃទិ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺ សុងហាក់ ម៉ារីណារបស់ខ្លួន ដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ​ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺឈ្មោះ ណាំ ចាន់ធូ ថា ត្រូវព្យាបាលរយ:ពេល០៥ថ្ងៃ តែឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរ យ:ពេល ០៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤  ប្រើថ្នាំ វីតមីនសេ  1g ស៊ីមេទីឌីន 20 0g សង់តាមីសីន 80mg ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើ កទី ០៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល។


ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដ ង ក្រោយឈ្មោះ ណាំ ចាន់ធូស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បា នយកសពដាក់រថយន្តពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2 U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅ  ចំណុចភូមិម្រះ ព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បន្តដំណើរទៅមើលឪពុ កឈឺនៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀ បរាប់ដំណើររឿងប្រាប់ប្ដីដែរព្យាយាមលាក់ ។

ឈ្មោះ សៅ ផាន អាយុ ៤៤ឆ្នាំ ជាស្វាមីសពជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រពន្ធខ្លួនបានចេ ញពីផ្ទះជាមួយក្មួយ ទៅព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ដូចសព្វដង ប៉ុន្តែបាត់មិនឃើញត្រឡប់មកផ្ទះវិញ គាត់និងក្រុមគ្រួសារបានទៅសួរពេទ្យ តែពេទ្យថាអត់ឃើញ ក៏បាននាំគ្នាដើររករហូតយប់ជ្រៅទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ ស្ថិ តនៅក្នុងព្រៃចម្ងាយពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ ប៉ុន្តែមិនបានឃើញជនរងគ្រោះឡើយ។ 


លុះព្រឹកឡើង ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ និងក្មួយអង្គុយយំក្បែរសាកសព នៅចំណុចគុម្ពព្រៃសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ៕







Wednesday, November 6, 2024

ព័ត៌មានបឋម! ករណីឃាតកម្មចា-ក់ស..ម្លាប់សង្សារ..

អ្នកទស្សនា: Views

 


សៀមរាប៖ នារីជានិស្សិតឆ្នាំទី៤ម្នាក់ ត្រូវបានជនដៃដល់ជាសង្សា រចាក់សម្លាប់ចំនួន២៣កាំបិត បណ្តាលឲ្យស្លាប់គួរឲ្យអាសូរ នៅក្នុងផ្ទះជនរងគ្រោះ តាមបណ្តោយផ្លូវព្រលានចាស់ ក្រុងសៀមរាប ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប នាវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជនរងគ្រោះមានឈ្មោះ វណ្ណ សុភត្តា អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ និងជានិស្សិតឆ្នាំទី៤ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។ ដោយករណីឃាតកម្មនេះពុំទាន់ដឹងមូលហេតុពិតប្រាកដនៅ ឡើយទេ ។

ជនសង្ស័យបន្ទាប់ពីបង្កហេតុបានរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងអន្តរាគមន៍ និងស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕






Monday, October 28, 2024

រថយន្ត៣គ្រឿងបុកគ្នានៅលើផ្លូវជាតិលេខ១ បណ្តាលឱ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ

អ្នកទស្សនា: Views



ខេត្តកណ្ដាល៖ មានករណីគ្រោះ  ថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តចំនួន៣គ្រឿងបុកគ្នាបណ្ដាលឲ្យជនជាតិចិនពីរនាក់ស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិ លេខ ១ ត្រង់ចំណុចភូមិពោធិ៍មាវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹង ថា មានរថយន្តបង្កមួយគ្រឿងម៉ាក់រ៉ាត់ទ័រពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជាNQPKARIN បើកបរក្នុងទិសដៅពីកើតទៅលិច បើកបរដោយជនជាតិចិន និងអ្នករួមដំណើរបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណ ពេលមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាក់ហាយឡែនឌ័រពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2AS-4195 បើកបរក្នុងទិសដៅស្របគ្នាក្នុងហេតុការណ៍ឡើង វ៉ាជែងនេះ បណ្ដាឲ្យទៅបុក និងរថយន្តក្រុងក្រុមហ៊ុន ដាន ដាន កម្ពុជា-វៀតណាម ដឹកអ្នកដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ពីលិច ទៅកើតឆ្ពោះទៅក្រុងបាវិតបុកចំពេញពីមុខ មួយទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរអង្គុយខាងមុខស្លាប់ចំនួនពីរនាក់នៅនឹងកន្លែងកើតហេតុ ហើយអ្នករួមដំណើរអង្គុយខាងក្រោយ ២នាក់រងរបួសស្រាល។ចំណែករថយន្តហាយឡែនឌ័រវិញ ក៏បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបង្ករម៉ាក់រ៉ាត់ទ័របណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។បច្ចុប្បន្នរថយន្តទាំងបីគ្រឿងត្រូវបានកម្លាំងជំនាញនៃការិយាចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចុះទៅពិនិត្យ និងធ្វើការវាស់វែង រឺឯសាកសពជនរងគ្រោះ រង់ចាំពិនិត្យ និងប្រគល់ជូនសាច់ញាតយកទៅធ្វើបុណ្យតាមប្រពៃណី៕













Thursday, January 4, 2024

អាសូរណាស់ព្រះអើយប្រទះឃើញទារកត្រូវគេយកមកផ្លុងចោលគ្រប ស្លឹកដំឡូងពីលើ មាន ទាំង ឈាម ហូរ ចេញពីផ្ចិតដែលបង្ហាញថាទើបតែ សម្រាល ថ្មី ៗ

អ្នកទស្សនា: Views

 

អ្នកណាគេអីក៏ចិត្តដាក់ម៉្លេស! ខំពពោះអស់រយៈពេល ៩ ខែ ១០ ថ្ងៃប៉ុន្តែក្រោយពេលឆ្លងទន្លេបែរជាយកគ្នាមកផ្លុងចោល នេះបើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ ភិន ឡោ ស អាយុ ៤២ ឆ្នាំរស់នៅ ភូមិព្រៃ មង្គ លបានឱ្យដឹងថានៅវេលា ម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០២៤ កូនស្រី របស់ គាត់ បាន ដើរទៅកាប់ផ្លែចេកនៅក្នុងចម្ការដំឡូងមីក្បែរ ផ្ទះ ក្នុងភូមិព្រៃ មង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិ ន ខេត្តប៉ៃលិនស្រាប់តែនាងប្រទះឃើញមានទារកមួយ ត្រូវបានគ្របស្លឹក  ដំឡូងមីតែនៅមាន ដង្ហើមនិងមានឈាមប្រឡាក់ពេញខ្លួនក៏រត់ទៅប្រាប់គាត់ជាម្តាយឱ្យនាំគ្នាទៅមើលនិងលើកបីយកទៅ លាងជម្រះខ្លួនរួចក៏រាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាលផងដែរ  ។


ប្រភពបានបន្តទៀតថា ទារកម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែងនោះមានទម្ងន់២ ,៧ គីឡូក្រាមមានច្រមុះស្រួចសម្បុរសណ្តែកបាយ   ។  ចំនែកអ្នកដែលប្រទះឃើញទារកមុនគេ ឈ្មោះ គុម ស្រី លីន ភេទស្រីរស់នៅក្នុងភូមិខាងលើក្រោយពីប្រទះឃើញដោយសារតែនាងមានជីវភាពក្រីក្រខ្វះខាត មិនអាចយកមកចិញ្ចឹមបាន ក៏ប្រគល់ឱ្យទៅមេការស្តង់ដំឡូងមី ម្នាក់ ឈ្មោះ វ៉ិ ត សុខ លីអាយុ ៣៤ ឆ្នាំ ប្រពន្ធ ឈ្មោះ ទិ ត្យ ឆវ័ន្ត អាយុ ៣១ ឆ្នាំដែលមានកូន ស្រី ២នាក់កូនទី ១ អាយុ ៨ ឆ្នាំកូនទី ២អាយុ ៦ឆ្នាំ ។ រីឯទារកសុំពីស្ត្រីដែលរើសបានជាកូនប្រុសត្រូវបានពួកគាត់ដាក់ឈ្មោះឱ្យភ្លាមៗ ថា « លី សុខ សំណាង  » ។







Friday, December 8, 2023

កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នៅតែអាចបើកដំណើរយ៉ាងរលូន..

អ្នកទស្សនា: Views

 


ស្វាយរៀង ៖កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តអោយឲ្យបើកលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង ដោយមហាជនបានលើកឡើ ងថា?កាស៊ីណូនេះគ្មានផ្លាកយីហោ ហើយសង្ស័យអត់ច្បាប់ទៀ តផង ប៉ុន្តែតែអាចបន្តបើកដំណើរការលេងល្បែងបានយ៉ាងរលូន ពិសេសនោះអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងទៀតផង។

បងប្អូនអ្នកច្បាប់ប្រាកដជាបានដឹងហើយថា ជាគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ” ចូលលេងល្បែងស៊ីសងនោះឡើយ!។

ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។

ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះបទល្មើសមួយនេះ..!។

តែផ្ទុយទៅវិញ កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បា ប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បែរជាបើកឲ្យលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់ លុយធំៗ និងកៀងគរឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់ទៀតផង!។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាក ដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខានទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។
ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែទៅប្រមូលផ្ដំគ្នា ចូ លលេងល្បែងស៊ីសងក្នុងកាស៊ីណូ គ្មានផ្លាកយីហោ ត្រង់ចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”។
ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅខេត្តស្វាយរៀង ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ មកជាមួយផង.!។
ដើម្បីប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី” រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូមួយនេះ។

ហេតុនេះពលរដ្ឋ សូមស្នើដល់លោក ពេជ្រ វិរះ ស្នងការនគបាលខេត្តស្វាយរៀង មេត្តាចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវទីតាំងការ សុីណូគ្មានយីហោនេះផង ដោយក្ដីអនុគ្រោះដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអា ជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបទីតាំងខាងលើនេះមិនខានឡើយ។ ដើម្បីកុំឱ្យទីតាំងការសុីណូនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕






Thursday, December 7, 2023

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

អ្នកទស្សនា: Views

កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថាន ទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង  ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេង កង ចុះអន្តរាគម ន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រ គល់ជូនជនរងគ្រោះវិញផងដែរ។


ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






Monday, November 20, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ លោក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌនៃកងយោពលខេមរភូមិន្ទ

អ្នកទស្សនា: Views

ភ្នំពេញៈ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានចេញ អនុ ក្រឹត្យលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេ ញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ។ នេះបេីយោងតាមអនុក្រឹត្យចុះថ្ងៃទី១៥  ខែវច្ឆិកា  ឆ្នាំ២០ ២៣  ដែលទេីបទទួលបាននៅថ្ងៃទី២០  ខែវិច្ឆិកា  ឆ្នាំ២០២៣។  


តាមសំណើការលុបឈ្មោះ  លោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ  គឺយោងតាមសំណេីរដ្ឋមន្ត្រីក្រសួងកាបារជាតិ៕

សូមជូនខ្លឹមសារអនុក្រឹត្យ




Thursday, November 16, 2023

ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារមិនរាងចាល បែកគំនិតឆក់ទូរស័ព្ទ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុកជាថ្មី!

អ្នកទស្សនា: Views

 



កាលពីវេលាម៉ោងប្រមាណ ម៉ោង ០០:៣០នាទី  រំលងអាធ្រាតឈានចូលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្ត ម  មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ  ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទ ប្រុស  អាយុ២៧ឆ្នាំភ្លាមៗតែម្តង។


ក្រោយពេលស្តាប់ចម្លើយជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរ ស័ ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១ ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០២ឆ្នាំ ពីបទលួចម៉ូតូ ហើយទើបតែចេញកាលពីខែមិថុនា ឆ្នាំ២០២៣ នេះទេ។ ដោយសព្វថ្ងៃខ្លួ នក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។


បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






Wednesday, November 15, 2023

មន្ត្រីជំនាញបានរកឃើញសារធាតុគីមីដាក់លើខ្ញីហាន់ និងទឹកត្រាំខ្ញី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ នៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយខ្ញីហាន់ចំនួន៣ទីតាំង នៅផ្សារនាគមាស

អ្នកទស្សនា: Views

ភ្នំពេញ៖ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត កាលពីម្សិលមិញនេះ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសា ឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេ ញ រកឃើញមានសារធាតុគីមីលើខ្ញីហាន់ និងទឹកត្រាំខ្ញី ដែលធ្វើឱ្យប៉ះពាល់ដល់សារពាង្គកាយមនុស្សយ៉ា ងធ្ងន់ធ្ងរ អាចនឹងធ្វើឱ្យបាត់បង់ជីវិតថែមទៀត។ នេះបើយោង តាមការបញ្ជាក់ពី អគ្គនាយកដ្ឋានកា រពា រអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹក ថ្ងៃ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

ជាក់ស្ដែង ក្នុងប្រតិបត្តិការនោះ ក្រុមមន្រ្តីជំនាញបានរកឃើញទីតាំងមួយកន្លែង មានសារធាតុគីមីគ្មា នស្លាកសញ្ញាជាម្សៅស ចំនួន៨៥ គ.ក. និងសាជូរ ចំនួន២៨បាវ ស្មើនឹង ៨៣០គ.ក. សម្រាប់យកទៅប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។ តាមការវិភាគបឋមទៅលើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។


ប្រភពដដែលបានបន្តថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រ សួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុ វត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។


សូមជម្រាបជូនផងដែរថា តាមការអះអាងពីម្ចាស់ទីតាំងខាងលើ គឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។

 

ចំពោះវិធានការ មន្ត្រីជំនាញបានដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ៨៥ គីឡូក្រាម យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានីភ្នំពេញ។

⁃ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រចំនួន ៣ធុ ង សរុបប្រមាណ ២៥០គីឡូក្រាម ។

– ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គីឡូក្រាម ដើម្បីតាមដានអំពីគោលដៅប្រើប្រាស់ និងត្រូវមានច្បាប់អនុញ្ញាតក្នុងករណីប្រើជាសារធាតុបន្ថែមក្នុងម្ហូបអាហារ។


⁃ យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់។


ជាមួយគ្នានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផ លិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង។


ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានធ្វើការអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភា ពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែ ង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តី តាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕