Wednesday, December 11, 2024

មន្ត្រីជំនាញ ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ និងទីតាំងកំណត់និយាមកាកំណាត់ទី១ប្រវែង២១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល..

អ្នកទស្សនា: Views

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និង រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បាន ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីក ហ្វូណនតេជោ និងទីតាំងកំណត់និយាមកាកំណាត់ទី១ប្រវែង ២ ១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ 

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា ដំណើរចុះបេសកកម្មនេះ គឺដើម្បីពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទា ត់និយាមកា និងបោះបង្គោលព្រំដីតាមតម្រាយគន្លងគម្រោងព្រែ កជីកប្រវែង២១គីឡូម៉ែត្រ ចាប់ពីចំណុចព្រែកតាកែវនៃទន្លេមេ គង្គ រហូតដល់ព្រែកពោធិ៍នៃទន្លេបាសាក់។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងប្រ មា ណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕










0 Reviews:

Post a Comment