ក្រចេះ÷ ព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសក រាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុង ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងក្រចេះ។
យោងប្រកាសលេខ៧៣៥០ប្រក របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក ធុន សូនិច ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ ៦ ជាអភិបាលរងក្រុងក្រចេះ។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន វណ្ណា នា យ ករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរង ក្រុង ចៅសង្កាត់ និងមន្រ្តីសាលាក្រុងផងដែរ ។
ឯកឧត្តម ហេង សុថា បានមានប្រសាសន៍ សំណេះសំណាល និងផ្តាំផ្ញេីដល់ លោកអភិបាល អភិបាលរង និងមន្រ្តីទាំងអស់ក្នុងសាលាក្រុង ជាពិសេសលោក អភិបាលរងក្រុង ដែលទេីបនិងចូ លកាន់តំណែងថ្មីនាពេលនេះ ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងគុណភាព ខិតខំបំរេីសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ហេីយចេះសហការគ្នាឱ្យបានល្អ ដេីម្បីអភិវឌ្ឍក្នុងមូលដ្ឋាន របស់ខ្លួនប្រកបដោយចិរភាព។
ដោយលោក ម៉ែន បូរិទ្ធ ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011 83 47 47.097 444 88 97
0 Reviews:
Post a Comment