កណ្តាល ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិព្រែកទុំ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាលបានឲ្យដឹងថាមានទីតាំងបនល្បែង មា ន់ ជល់តាមប្រព័ន្ធអនឡាញ មួយកន្លែងក្នុងផ្ទះឈ្មោះធីត កំពុ ងតែដំណើរការ បើកលេងយ៉ាងរលូន ខណៈអាជ្ញាធរនិង សមត្ថ កិច្ចមូលដ្ឋាន មិនទប់ស្កាត់និងបង្រ្កាបឡើយ។
យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថាល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅលើ អាជ្ញាធរនិងសមត្ថកិច្ចស្រុកកោះធំ ថា: ហាក់បណ្ដែត. បណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែង. ខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ឋៃ ។
ទីតាំងល្បែងសុីសង មាន់ជល់តាមអនឡាញខាងលើ ប្រជាពល រដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិ ភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួនជាមួយល្បែ ងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូច ជា លួច ឆក់ ប្លន់ ជាដើម។
ប្រជាពលរដ្ឋ អំពាវនាវដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕
0 Reviews:
Post a Comment