ខេត្តស្វាយរៀង កាលពីថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួ លរូបភាពខ្លះពីការដំណើរការបើកឲ្យលេង ល្បែងស៊ីសងតាមប្រ ព័ន្ធ online មួយកន្លែងស្ថិតនៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
នេះបញ្ជាក់ឲ្យ ឃើញថា ល្បែងស៊ីសងតាមអនឡាញ នៅក្នុងខេត្តស្វាយរៀងនៅតែបន្តកើតមានជាធម្មតាបើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងរឹងក៏ដោយ។
ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាលពួកថៅកែ ល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុកចន្ទ្រា នៅតែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាម អនឡាញ យ៉ាងសកម្មដដែល។
យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ១ទី តាំងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូល ដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអា ជ្ញាធរនិង សមត្ថកិច្ច ស្រុកចន្រ្ទា ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ ប ណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទីតាំងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មា នការផុងខ្លួនជាមួយល្បែងនេះហើយល្បែងខុសច្បាប់ទាំងនេះ ជា ដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និង បទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។
ប្រជាពលរដ្ឋអំពាវនាវដល់លោកលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាចាត់មន្រ្តីក្រោមឱវា ទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោកវរសេនីយ៍ទោ ជិន សុភឿន អធិ ការនគរបាលស្រុកចន្ទ្រា រក្សាភាពស្ងៀមស្ងាត់៕
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment