Saturday, December 14, 2024

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាសាខាពន្ធដារខេត្តក្រចេះ

អ្នកទស្សនា: Views


ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនិង ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា  សាខាពន្ធ ដារខេត្តក្រចេះ ។

ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ នៃសាខាពន្ធដារខេត្ត ។

សូមបញ្ជាក់ថា អាគារសាខាពន្ធដារខេត្តក្រចេះ   ដ៏ស្កឹមស្កៃដែលមាន៦ជាន់ និងកម្ពស់៣១.១២ម៉ែត្រ ត្រូវបានធ្វើការជួសជុល កែ សម្រួល និងបំពេញនៅហេដ្ឋារចនាសម្ព័ន្ធមួយចំនួនឡើងដោយប្រើប្រាស់ថវិការង្វាន់របស់អគ្គនាយកដ្ឋានពន្ធដារ ។

លោក រស់ ប៉ុនណ្ណូរិទ្ឋ    ប្រធានសាខាពន្ធដារខេត្តក្រចេះ ក្នុងឆ្នាំ ២០២៣ កន្លងមកដោយមានតម្រូវការក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធដែលបានកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ និ ងជាគោលដៅពង្រឹងពង្រីកការផ្ដល់សេវាជូនអ្នកជាប់ពន្ធឱ្យកាន់ តែទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់    សាខាពន្ធដារបានធ្វើការជួសជុលកែលម្អបន្ថែមនៅផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃអគារ ដើម្បីឲ្យមានភាពល្អប្រសើរបន្ថែមទៀតដូចជាជាន់ផ្ដល់ដី ជាន់ទី១-ទី៤-ទី៥ និងជាន់ទី៦ បន្ថែមពីលើអគារចាស់ដែលមានស្រាប់ និងបានបំពាក់កាមេរ៉ាសុវត្ថិភាពជុំវិញទាំងក្នុង   និងក្រៅអាគារផងដែរ។ អគារសាខាពន្ធដារខេត្តក្រចេះ    ត្រូវបានបំពាក់នៅបរិក្ខារទំនើបៗ និងជាប្រព័ន្ធសុវត្ថិភាពទាន់សម័យ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ស្របតាមបទដ្ឋានបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនអ្នកជាប់ពន្ធឲ្យកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាព៕ 


រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយWhatsApp.Telegram.011 83 47 47.097 444 88 97










0 Reviews:

Post a Comment