តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំ ពាវនាវដោយទទូច ចំពោះអ្នលផលិតមាតិកាទាំងអស់លើបណ្តា ញសង្គមនានា គួចេះទាក់ទងទៅមន្ទីរអង្គភាពជំនាញ មុននឹងចេ ញព័ត៌មានណាមួយ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវជូនពលរដ្ឋ ចៀ សវាងកើតការភ័យខ្លាច ដោយព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលបានផ្សាយចេញទៅ។
ការអំពាវនាវបែបនេះ របស់ លោក វ៉ី សំណាង អភិបាល ខេត្តតា កែវ តាមរយៈសំណេរភ្ជាប់ជាមួយរូបភាព បង្ហោះតាមបណ្តាញស ង្គមផ្លូវការរបស់ខ្លួន នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងដូចនេះថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច ចំពោះបងប្អូនកូនក្មួយទាំងអស់ ដែលសរសេរមាតិកា ហើយអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ នៃសង្គម សូមបងប្អូនកូនក្មួយ ទាក់ទងទៅមន្ទីរអង្គភាពជំនាញ មុននឹងចេ ញព័ត៌មាន ដែលមានប្រភពមិនច្បាស់លាស់ អាចធ្វើឲ្យអ្នកទទួ លព័ត៌មានទាំងឡាយគាត់មានការភ័យខ្លាច នូវរឿងអ្វីមួយដែលបានកើតឡើងក្នុងសង្គមរបស់យើង»។
ប្រតិកម្មដូចនេះ ដោយសារតាមបណ្តាញសង្គមមួយចំនួន បានបង្កោះសំណេរ ដែលពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនៃជំងឺអេដ ស៍ មានរហូត ៧ម៉ឺននាក់ ដោយពួកគេរត់គេចមិនទទួលការព្យា បាលជាដើម ក្នុងនោះខ្លឹមសារខ្លះបង្ហាញថា ក្នុងចំណោមខេត្តដែលមានអ្នកផ្ទុកជំងឺនេះច្រើនជាងគេ មានខេត្តព្រះស៊ីហនុ និងខេត្តតាកែវ។ លោក អភិបាលខេត្តតាកែវ ចាត់ទុកទាំងនេះជាព័ត៌មានក្លែងក្លាយ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ក៏បានចេញសេចក្តីភ្លឺព័ត៌ មាន ច្រាលចោលនូវព័ត៌មានប្រឌិតទាំងនោះ។ ជាពិសេសពាក់ព័ន្ធនិងខេត្តតាកែវ អង្គភាពនេះបានបញ្ជាក់ថា ទូទាំងខេត្តតាកែវ ត្រឹមថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២៤ អ្នកដែលកំពុងរស់នៅជាមួយមេរោគអេដស៍មានចំនួន ២.៨១៤នាក់ ស្រ្តីចំនួន ១.៥៣៥នាក់ ក្នុងនោះពួកគេកំពុងទទួលការបង្ការថែទាំ និងព្យាបាលយ៉ាងត្រឹមត្រូវបំផុត៕
0 Reviews:
Post a Comment