Tuesday, December 10, 2024

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំទិ១ ឋិតស្រុកអូរគ្រៀងសែនជ័យ...

អ្នកទស្សនា: Views

 

ក្រចេះ÷ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធស ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម ហឿ ស៊ី យ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ  និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីភាព    ក្នុងវេទិកាផ្សព្វផ្សា យ និងពិគ្រោះ   យោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ នៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែ នជ័យ ខេត្តក្រចេះ ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រ សាសន៍ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺ ជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅ វិញទៅមករវាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ផ្តល់ប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍស្រុក សំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមរយ:ការឆ្លើ យតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ពាក់ព័ន្ធទៅនឹងបញ្ហា និងការសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ ជំរុញដល់អង្គភាពស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវឈ្វេងយល់លើគ្រប់បញ្ហា និងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង ក្នុងការឆ្លើយ តបទៅនឹងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ គឺត្រូវធ្វើយ៉ា ងណាឱ្យពួកគាត់កាន់តែមាន ជំនឿជឿជាក់ មកលើការដឹកនាំរប ស់អាជ្ញាធរ ជាពិសេសមេឃុំ-ចៅសង្កាត់ ហើយក្នុងនោះអាជ្ញាធរខេត្ត នឹងធ្វើការពិនិត្យ និងតាមដានរាល់បញ្ហា ព្រមទាំងរកដំ ណោះស្រាយ ដើម្បីឈានទៅធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា÷ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានទទួលសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន១៨ករណី ហើយបានដោះអស់ទាំង១៨ករណី ទៅនិងកន្លែងភ្លាមៗ និងបានជំរុញដល់អាជ្ញាធរឃុំ-ស្រុក ត្រូវចុះធ្វើការដោះស្រាយបញ្ហាដែល បងប្អូនប្រជាពលរដ្ឋបានស្នើសុំឱ្យជួយដោះស្រាយនោះឲ្យបានទាន់ពេលវេលាដែលបងប្អូនប្រជាពលរដ្ឋត្រូវការ ៕


ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយ WhatsApp. Telegram.011 83 47 47.097 444 88 97


























0 Reviews:

Post a Comment