Wednesday, December 4, 2024

ពិធីជួបសំណេះសំណាលនិងជូនដំណេីរយោធិននៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មី(ជាប់ជាស្ថាពរ)ទៅហ្វឹកហ្វឺន

អ្នកទស្សនា: Views


ក្រចេះ÷ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និង ជូនដំ ណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើស រើសថ្មីចូលហ្វឹក ហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីក រាយ) ខេត្តកំពង់ឆ្នាំង ចំនួន៤១នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេ ញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កងរាជអាវុធហត្ថជាផ្លូវការ ។

ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះមាតាបិតា-អាណាព្យាបាល ដែលបានអនុញ្ញាតឱ្យកូន ឬក្មួយៗមកចូលរួមប្រឡងជ្រើសរើសយោធិនកងរាជអាវុធហត្ថ ដើម្បីចូលបម្រើការងារជាកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈសង្គម ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងពោរពេញដោយថាមពលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែ ងរបស់ក្មួយៗ ជាយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើស រើសថ្មី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជា្ញស្មារតី បញ្ចេញនូវសមត្ថភាពមកចូលរួមប្រឡងប្រកួតប្រជែង ជ្រើសរើសយោធិ នកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ រហូតទទួលបានលទ្ធផលជាប់ស្ថាពរ ។ 

ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ក្មួយសិក្ខាកាមទាំងអស់ ៖ ១)-ត្រូវគោរព និងស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ២)-ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទ ដ្ឋានគតិយុត្ត លក្ខន្តិកៈ បទបញ្ជា បទវិន័យរបស់កងយោធពលខេមរភូមិន្ទ ៣)-ត្រូវខិតខំសិក្សារៀនសូត្រ រក្សាសាមគ្គីភាព គោ រពវិន័យ និងបទបញ្ជារបស់សាលាឱ្យបានត្រឹមត្រូវ ៤)-ត្រូវថែរ ក្សាសុខភាព និងអនាម័យឱ្យបានល្អប្រសើរ ៥)-ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បញ្ជា និងការចាត់តាំងរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៦)-ត្រូវខិតខំប្រតិបត្តិតួនាទី ភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថដែលថ្នាក់ដឹកនាំប្រគល់ជូន នៅពេលបិទបញ្ចប់វគ្គ ចូលបម្រើការងារតាមអង្គភាព និង៧)-ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងការ ទប់ស្កាត់ពួកប្រឆាំងអគតិ និងពួកជ្រុលនិយមដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕ 

រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011 83 47 47.097 444 88 97













0 Reviews:

Post a Comment