ថ្លែងក្នុងឱកាសនោះឯកឧត្តម ធុន គ្រី បានគូសបញ្ជាក់ពីគោលបំ ណងនៃការប្រារព្វអង្គវេទិកានេះឡើងគឺ ៖ ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាព លរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគ ណៈអភិបាលខេត្ត សម្រេចបានក្នុងឆ្នាំកន្លងទៅ និងជាឱកាស មួ យសម្រាប់ប្រជាពលរដ្ឋ បានលើក ឡើងនូវសំណួរ និងសំណូម ពរ ដើម្បីធ្វើការពិភាក្សា និងឆ្លើយតបទៅនឹងសំណើ និងមតិយោ បល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខបន្ទាប់ ។
ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានទទួលបញ្ហា និងសំណូមពរមួយចំនួន ពីប្រជាពលរដ្ឋ រួមមាន ៖ ស្នើសុំ ធ្វើផ្លូវ លំ និងកែសម្រួលដល់ការដឹកកសិផលកសិកម្ម -ស្នើសុំ សម្ភារ: និងឯកសណ្ឋានប្រជាការពារភូមិ -ស្នើឱ្យមន្រ្តីកសិកម្មចុះផ្សព្វ ផ្សាយពីបច្ចេកទេសនៃការប្រើប្រាស់ជីថ្នាំ សម្រាប់ប្រើលើដំណាំស្រូវនិងដំណាំផ្សេងៗ -ស្នើសុំជួយដោះស្រាយទំនាស់ដីធ្លី និងស្នើសុំបង្រ្កាបបញ្ហាគ្រឿងញៀន ចោរកម្ម ក្មេងទំនើង ។ ហើយពាក់ព័ន្ធនឹងបញ្ហាខាងលើ អង្គវេទិកាបានធ្វើការពន្យល់បកស្រា យ និងដោះស្រាយបានរួចរាល់នៅនឹងកន្លែង ពីសំណាក់ សមា ជិកសមាជិកា និងមន្រ្តីជំនាញពាក់ព័ន្ធជុំវិញខេត្ត ស្រុក និងឃុំផងដែរ ។
ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត បានមានណែនាំដល់អាជ្ញាធ រឃុំត្រូវចុះពិនិត្យជាក់ស្តែងថាសំណើនេះ អាចនឹងចាត់ចូលជា គ ម្រោងអទិភាពសម្រាប់ឆ្នាំក្រោយបានទេ-ស្នើសុំឱ្យបងប្អូនប្រជាក សិករ សូមប្រើប្រាស់ទឹកសន្សំចៃ និងមានការអនុគ្រោះគ្នា សម្រា ប់អ្នកនៅខាងក្រោម ត្រូវមានវិធីសាស្ត្រសម្រាប់ខ្ទប់ទឹកទុកប្រើប្រាស់ -ស្នើឱ្យមានការចូលរួមរាយការណ៍ដល់សមត្ថកិច្ច ទាក់ ទងនឹងបទល្មើសនានា ដើម្បីសមត្ថកិច្ចងាយស្រួលក្នុងការស្រាវ ជ្រាវកំណត់មុខសញ្ញា រួមនិងចូលរួមប្រុងប្រយ័ត្នខ្ពស់ថែរក្សាការ ពារទ្រព្យសម្បត្តិ ហើយសម្រាប់អាណាព្យាបាលដែលមានកូនចៅ ឬសមាជិក បាននឹងកំពុងប្រើប្រាស់គ្រឿងញៀន ចែកចាយ និង ញៀន សូមប្រញាប់រាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការកែប្រែបន្សាប និងស្តារឡើងវិញ ហើយចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ស្នើសុំឱ្យបន្តពង្រឹងការចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ ខ្ជួន ដើម្បីរក្សាសុខសុវត្ថិភាព អាយុជីវិត សណ្តាប់ធ្នាប់ ទ្រព្យសម្បតិ្តសាធារណ:ផងដែរ ៕
អត្ថបទ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយ WhatsApp.Telegream.011 83 47 47.097 444 88 97
0 Reviews:
Post a Comment