រាជធានីភ្នំពេញ ៖ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តមួយសំរុក ចូលវត្តទូងស្គរប្រកាសផ្អើលកណ្ដាលយប់ ខណៈព្រះសង្ឃ២អង្គ ឆាន់ស្រាបៀរ និងឆាន់សាច់គោអាំងក្នុងកុដិ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២ ០២៤ ក្នុងបរិវេណវត្តពោធិ៍ញ្ញាណ សង្កាត់ស្ទឹងមានជ័យទី២ ខ ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនិងករណីនេះ មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាកម្លាំងអាវុធហត្ថ បានចុះទៅកន្លែងកើតហេតុ ការពារកុំអោយកើតមានបាតុភាពចលាចលឬហិ.ង្សាតែប៉ុណ្ណោះ ។ទាក់ទិននឹងករណីនេះផងដែរ រង់ចាំព្រឹកឡើង ខាងក្រសួង និងមន្ទីរធម្មការ និងសាសនា ចាត់វិធានការលើរឿងដែលព្រះសង្ឃបានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនានេះ ។
ប្រជាពលរដ្ឋពុទ្ធបរិស័ទបានអោយដឹងថា វត្តខាងលើ មិនទាន់មានគណៈកម្មការណាមួយ មកគ្រប់គ្រង់នៅឡើយទេ បើគិតមកដល់សព្វថ្ងៃនេះ ។
សូមបញ្ជាក់ថា នេះជាទង្វើរបស់បុគ្គល មិនអាចនិយាយរួមទាំងអស់បានទេ ហើយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋញាតិញោម ជាពុទ្ធសាសនិក កុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅនេះជាការប្រព្រឹត្តិរបស់បុគ្គលតែប៉ុណ្ណោះ ។ ក្រោយពីព្រះអធិការ និងព្រះលេខាធិការអនុគណខណ្ឌមានជ័យ សួរនាំនិងមានការទទួលស្គាល់កំហុសពីសាម៉ីលោកនេនដែលបានប្រព្រឹត្រខុសពីវិន័យ ព្រះពុទ្ធសាសនាឆាន់ស្រា ក្លែមសាច់នោះពិតមែន។
ក្រោយពីព្រះគ្រូក៏បានសម្រេចផ្សឹកតាមច្បាប់វិន័យសង្ឃរួច ក៏ប្រគល់ជូនកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ៕
0 Reviews:
Post a Comment