Wednesday, November 27, 2024

អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រព័ន្ធលូរំដោះទឹក ដែលជាកិច្ចសំខាន់ក្នុងការបញ្ចៀសការស្ទះប្រព័ន្ធបង្ហូរទឹកនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

អ្នកទស្សនា: Views

 


កណ្តាល : នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើ ន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គ ភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថា ន ភាព ការស្ដារ ប្រព័ន្ធលូ រំដោះទឹក លើបណ្ដោយ ផ្លូវលេខ២០ ១ នៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ 

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំពិនិត្យឡើងវិញ នូវប្រ ព័ន្ធលូបង្ហូររំ ដោះទឹកតាមមូលដ្ឋាន និងត្រូវរៀបចំគម្របលូអោយតាមស្តង់ដាបច្ចេកទេស និងមានសោភ័ណភាព ដើម្បីទប់ស្កាត់ការរាំងស្ទះប្រ ព័ន្ធបង្ហូរទឹកក្នុងក្រុងតាខ្មៅ ហើយបញ្ហា  ប្រព័ន្ធលូដោះទឹក គឺជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការស្ទះប្រព័ន្ធបង្ហូរទឹក ដែលនាំឲ្យ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ៕ 

រូបភាព៖ រដ្ឋបាលខេត្តកណ្តាល









0 Reviews:

Post a Comment