( កណ្តាល)៖ ពលរដ្ឋ ក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងថាទីតាំងបនល្បែងមួយកន្លែង ផ្អាកដំណើរការបានតែមួយរយៈក្រោយពីការចុះផ្សាយរបស់បណ្ដាញសារព័ត៌ មានក្នុងស្រុកពេលនេះបើកដំណើរការវិញធម្មតាអាជ្ញាធរស្រុកស្អាង ហាក់បីដូចជាព្រងើយកន្តើយ។
ពលរដ្ឋបន្តលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមមេឈ្មួញល្បែងអនឡាញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែ ង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ នៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ ស្រុកស្អាង ។
ជាក់ស្ដែងទីតាំងបនល្បែងមាន់ជល់ តាមអនឡាញ ចំនួន ១ កន្លែ ងកំពុងតែដំណើរការបានដោយរលូន : ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងនោះថៅកែល្បែង”អនឡាញ”នោះ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ទៅក្រុមអ្នក ញៀ នល្បែង រាល់ថ្ងៃនៅទីនោះ..!។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចា ញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំ ពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ។
ខណៈពេលដែលលោក វរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិ ការដ្ឋានគរបាលស្រុកស្អាងហាក់បីដូចជាកំពុងតែបើកភ្លើងខៀវហើយព្រងើយកន្តើយនឹងទីតាំងល្បែងខាងលើនេះ។
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អា ជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment