ក្រុមអ្នកបើករថយន្តភាគច្រើន បានព្យាយាម គេចវាងតាមផ្លូវ ផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការ នៅស្ថានីយមួយនេះ ទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ង ន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេ ប្រចាំថ្ងៃនោះដែរ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថា នីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើស ទម្ង ន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1 នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ ទៃខូចខាត។
រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពី យកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើស តិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។
អាជីវកររកស៊ីឡានដឹកទំនិញស្នើសុំដល់ រដ្ឋមន្ត្រីក្រសួងសា រធារណការនិងដឹកជញ្ជូនល្មមដល់ពេលដាក់ មន្ត្រីជំនាញចុះត្រួតពិនិត្យឱ្យស៊ីជម្រៅ រឿងប្រធាននិងអនុប្រធានស្ថានី យ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទ ឃុំរំចេ ក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្សពួក សហការគ្នាប្រ ព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់ នេះផងទាន។
0 Reviews:
Post a Comment