Tuesday, October 15, 2024

ពលរដ្ឋក្នុងឃុំបន្ទាយក្រាំង សម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យក្រុមហ៊ុន ល្បែងមាន់ជល់តាមអនឡាញ ១ កន្លែង បើកដំណើរការបានដោយរលូន…

អ្នកទស្សនា: Views

 


( ស្វាយរៀង)៖ ពលរដ្ឋ ក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ លើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ នៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ  ខេត្តស្វាយរៀង។

ជាក់ស្ដែងទីតាំងបនល្បែងមាន់ជល់ តាមអនឡាញ ចំនួន ១ កន្លែងកំពុងតែដំណើរការបានដោយរលូន : ស្ថិតនៅក្នុងភូមិ កែកជះ   ឃុំបន្ទាយក្រាំង  ស្រុកកំពង់រោទិ ខេត្តស្វាយរៀង កំពុងតែដំណើរការបានដោយរលូន។

ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួ លឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។

យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោក ឧត្ដមសេនីយ៍ ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេលដែល លោក ហែម សាមុត អធិការនៃអធិការដ្ឋាន ស្រុកកំពង់រោទិ៍ ហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ។

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺ ពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែងសង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡា ញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូ លលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕

0 Reviews:

Post a Comment