( តាកែវ )៖ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើ ញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ នៅតាមប ណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ ស្រុកសំរោង ខេត្តតាកែវ។ជាក់ស្ដែងទីតាំងបនល្បែងមាន់ជល់ តាមអនឡាញមួយកន្លែងកំពុងតែដំណើរការបានដោយរលូនស្ថិតនៅក្នុងភូមិស្រីជ័យ ឃុំ បឹងត្រាញ់ខាងក្បូង ស្រុកសំរោងខេត្តតាកែវ កំពុងតែដំណើរការបានដោយរលូន។ក្នុងនោះថៅកែល្បែង ”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុ ខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំ ពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជា ដើម។ល។ហេតុនេះពលរដ្ឋ សូមស្នើដល់លោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេលដែល លោក វរសេនីយ៍ឯក ភី ឆុន អធិការនគរ បាលស្រុកសំរោង ហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ។ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអា ជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។ទោះជាយ៉ា ងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សម ត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នា ល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង” អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment