កំពង់ស្ពឺ : ពលរដ្ឋលើកឡើងថា : តើហេតុអ្វីបានជាលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំ រោងទង គ្មានវិធា នការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬភ្លេចបទបញ្ជាសម្តេចធិបតី?
ជាក់ស្តែងទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់២ កន្លែង ក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងតែដំណើរការយ៉ាងរលូន ហេតុនេះហើយព លរដ្ឋសង្ស័យថាអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកវរសេ នីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បើកដៃឱ្យល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋាន ដើម្បី ជាផលប្រ យោជន៍ណាមួយ ឬខ្លាចអំណាចម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មិនហ៊ានចាត់កម្លាំងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព នាំឱ្យប្រជាពលរដ្ឋមូលដ្ឋានកើត ក្តីព្រួយបារម្ភពីភាពអសន្តិសុខនៅក្នុងសង្គម និងអំពើរហិ ង្សានៅក្នុងគ្រួសារ។
ហេតុដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺដែលទើបឡើ ងកាន់ដំណែងថ្មី ប្រើកណ្តាប់ដៃដែក ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាង លើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ព្រមទាំងរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
0 Reviews:
Post a Comment