Saturday, January 6, 2024

ទីតាំងមាន់ជល់អនឡាញមួយកន្លែងកំពង់បាំងវាំងននដំណើរការយ៉ាងរលូន ក្នុងភូមិ ព្រៃព្រាល​ ឃុំ ត្រពាំងធំខាងត្បូង​ ស្រុកត្រាំកក់​ ចំណែកលោក អធិការហាក់ព្រងើយកណ្តើយ.............

អ្នកទស្សនា: Views

 

តាកែវ : ទីតាំងបនល្បែងស៊ីសង​ជល់មាន់​តាមអនឡាញ​បាំងវ៉ាងននមួយកន្លែង កំពុងបើកលេងយ៉ាងរលូនស្ថិតនៅ ក្នុង ភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់​ ខេត្តតាកែវ ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​នៅ​ស្រុកត្រាំកក់ហាក់សំងំស្ងៀម​មិនបង្ក្រាប។

ពលរដ្ឋលើកឡើងថា សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​មូលដ្ឋាន​ភ្លេចបទបញ្ជារបស់សម្ដេច​អតីតនាយក​រដ្ឋ​មន្ត្រី​ ទៅ​ហើយមើលទៅទើបបានជាមិនចុះបង្ក្រាប​ឬ មួយត្រូវ​ថ្នាំសណ្ដំ​មេ បន​ល្បែងបានជា​សំងំស្ងៀមធ្វើមិនដឹង ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ​ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុកក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ 

ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកត្រាំកក់​ហាក់សំងំស្ងៀម​មិនបង្ក្រាប ទីតាំង​បន ល្បែងស៊ីសង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបើកលេង​នៅមូលដ្ឋានរបស់​ខ្លួនផ្គើនទៅ​និង​បទបញ្ជារបស់​សម្ដេច​អតីតនាយក​រដ្ឋមន្ត្រី​ ។

មហានជននៅក្នុងស្រុកត្រាំកក់  បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកត្រាំកក់ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេច តេជោហ៊ុនសែនទៀតសោធន៌នោះសង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកត្រាំកក់មានភាគហ៊ុនក្នុងនិងទេដឹងទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។

ពលរដ្ឋក្នុងស្រុក​ត្រាំកក់ បានសំណូមពរ  លោកឧត្តមសេនីយ៍ទោ  ឈាង  ផាន់ណារ៉ា  ស្នងការនគរបាលខេត្តតាកែវ សូមជួយចាត់វិធានការ ទៅលើទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕

 

 

0 Reviews:

Post a Comment