Thursday, January 25, 2024

មាន់ជល់តាមប្រព័ន្ធអនឡាញពីរទីតាំងកំពុងតែដំណើរការយ៉ាងត្រជាក់ចិត្តក្នុងស្រុកល្វាឯម........

អ្នកទស្សនា: Views

 


ខេត្តកណ្តាល : ទីតាំងបនល្បែងស៊ីសងមាន់ជល់តាមអនឡាញមួយកន្លែង កំពុងបើកលេងយ៉ាងរលូនស្ថិតក្នុងភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម  ខេត្តកណ្តាល ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកល្វាឯមហាក់សំងំស្ងៀមមិនបង្ក្រាប។

ពលរដ្ឋលើកឡើងថា:សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជារបស់សម្ដេចអតីតនាយករដ្ឋមន្ត្រី ហើយមើលទៅទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំមេបនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅនេះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុងត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ឧ្យខានតែបានសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថាអាជ្ញាធរស្រុកក្រុងខេត្តណាដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ 

ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកល្វាឯមហាក់សំងំស្ងៀមមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួនផ្គើនទៅនិងបទបញ្ជារបស់សម្ដេចអតីតនាយករដ្ឋមន្ត្រី ។

មហានជនក្នុងស្រុកល្វាឯម  បានលើកឡើងថាមូលហេតុដែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកល្វា ឯម រក្សាភាពស្ងៀមស្ងាត់ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេច តេជោហ៊ុនសែនទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាង លើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកល្វាឯមមានការត្រូវរូវគ្នាទេដឹង? ទើបបានជាអស់លោករក្សាភាពស្ងៀម ស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។

ពលរដ្ឋក្នុងស្រុកល្វាឯមបានសំណូមពរ  លោកឧត្តមសេនីយ៍ទោ  ឈឿន សុចិត្ត  ស្នងការនគរបាលខេត្តកណ្តាល សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព 

 

 








 






0 Reviews:

Post a Comment