Monday, December 18, 2023

រដ្ឋបាលខេត្តក្រចេះអញ្ជេីញទទួលសម្ភារបរិក្ខាពេទ្យនិងសម្ភារប្រេីប្រាស់មួយចំនួនពីក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)

អ្នកទស្សនា: Views

 


ក្រចេះ ÷ ព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញទទួ លសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ពីក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរួមមាន-១). សម្ភារបរិក្ខារពេទ្យ(ចំរុះ)ចំនួន ២០០កេស -២). អាវអ្នកជំងឺ ចំនួន ៥.០០០អាវ -៣). ជើងរៀនដើរចំនួន១៥ -៤).ស្រោមដៃចំនួន៥០.០០០ ។


ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ក្នុងនាមឯកឧត្តម វ៉ា ថន អភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយមានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជានិច្ចកាលតែងគិតគូរក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ 


សូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសូមសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ ក្នុងបេសកកម្មដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរណ៍ សប្បាយ រុងរឿងថ្កើងថ្កាន រីកចម្រើនគ្រប់វិស័យ ដើម្បីប្រជាជ នកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល និងវិបុលភាពជានិច្ចនិរន្តរ៍តរៀងទៅ៕

ដោយលោក ម៉ែន បូរិទ្ធ  ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.097 444 88 97.011 83 47 47











0 Reviews:

Post a Comment