បាត់ដំបង៖យោងតាមប្រភពរាយការណ៍បានឲ្យដឹងថា នៅចំណុចភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបងខេត្តបាត់ដំបងមានទីតាំងបនល្បែងសុីសងខុសច្បាប់ បៀរ.អាប៉ោងនិងល្បែងធួរ កំពុងបេីកលេងគគ្រឹកគគ្រេងយ៉ាងអាធិបតេយ្យដោយមិនខ្លាចញញេីតអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឡេីយ ។
ប្រភពបានអោយដឹងថា ទីតាំងបនល្បែងខាងលេីគេតែងតែសង្កេតឃេីញក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងមិនដែលឃេីញមានសមត្ថកិច្ចបង្ក្រាបឡេីយ ។
ពលរដ្ឋបានលេីកឡេីងថា ល្បែងសុីសងជាដេីមចមនៃបទល្មេីសដូចជាចោរលួចឆក់ប្លន់និងអំពេីហឹង្សាជាដេីម។
ដូច្នេះហេីយទេីបប្រជាពលរដ្ឋសូមណូពរដល់លោកស្នងការខេត្តបាត់ដំបងមេត្តាមានវិធានការចាត់មន្ត្រីក្រោមឱវ៉ាទស្រាវជ្រាវទប់ស្កាត់ឬបង្ក្រាបផង៕
0 Reviews:
Post a Comment