Tuesday, December 26, 2023

ពលរដ្ឋស្នើរសុំសម្ដេចតេជោជួយអន្តរាគមន៍ពាក់ព័ន្ធដីធ្លីកសិកម្មនៅខេត្តកំពង់ឆ្នាំង .....

អ្នកទស្សនា: Views

 


ភ្នំពេញ ៖ Facebookមួយឈ្មោះសម័យសន្តិភាព បានស្នើរសុំសម្ដេចតេជោហ៊ុន សែន តាមរយ:ការខមមិនលើFacebookរបស់សម្ដេចនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ៖ សម្តេចអ៊ុគឺជាទេវតាពិត សង្គ្រោះនឹងជួយទុក្ខលំបាករបស់រាស្រ្តគ្រប់ទីកន្លែង ។ ក្មួយសូមសំណូមពរដល់សម្តេចអ៊ុជួយដល់ប្រជាពលរដ្ឋរស់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផង ពួកគាត់មានទុក្ខលំបាកខ្លាំងណាស់ដោយសារមន្រ្តីថ្នាក់ក្រោមអនុវត្តច្បាប់ខុសពីអនុសាសន៍របស់សម្តេចអ៊ុំទុក្ខលំបាករបស់ពួកគាត់គឺពាក់ព័ន្ធនឹងដីអា ស្រ័យផលនៅតំបន់ ពីនឹងតំបន់បី ។ 


facebookដដែលបន្តថា- ដីតំបន់ បី អាចពាក់ព័ន្ធជាតំបន់ហាមឃាត់របស់រដ្ឋ (អាស្រ័យលើរដ្ឋចាត់ចែងកាត់ឈ្វៀល តាមទៅអាចធ្វើបាន )

-ដីតំបន់ពី ហៅថាតំបន់ ស មិនជាប់ពាក់ព័ន្ធចាំបាច់នូវការហាមឃាត់របស់រដ្ឋ តែពួកមន្រ្តីថ្នាក់ក្រោមបានទៅហាមឃាត់មិនអោយប្រជាពលរដ្ឋ អាស្រ័យផល ។ តែបើអោយអស្រ័យផលគឺហាមយកត្រាក់ទ័រទៅភ្ជួររាស់  (តែបើនិយាយចចាររឿងលុយ តាមលក្ខខណ្ឌពួកគាត់ អាចយកត្រាក់ទ័រចូលធ្វើបាន)

-អនុសាសន៍របស់សម្តេចអ៊ុ គឺជាឱកាសរបស់ពួកមន្ត្រីអាក្រក់មួយចំនួនយកធ្វើអាជីវកម្មផ្ទាល់ខ្លួន

-ចុងក្រោយកំហុសគ្រប់យ៉ាងគឺធ្លាក់ទៅលើរាជរដ្ឋាភិបាល ដែលមិនដឹងអី(គ្មានកំហុស)

-ដោយសារបច្ចប្បន្នក្មួយ ឃើញរាជរដ្ឋាភិបាល ខិតខំកែទម្រង់ដើម្បីជួយដោះទុក្ខលំបាក រាស្ត្រ នឹងអភិវឌ្ឍ ប្រទេសអោយកាន់តែប្រសើរឡើងយ៉ាងពិតប្រាកដមែន មិនដូចការលាបពណ៍របស់ បក្សមួយចំនួនឡើយ 

-បើនិយាយទៅលើសលោះប្រការណាមួយ ក្មួយ🙏សូមអភ័យទោសផង ក្មួយគ្មានបំណងណាមួយលើសពីការពិតទេ មេត្តាសម្តេចជួយរាស្រ្តផង។









0 Reviews:

Post a Comment