តាកែវ : ទីតាំងបនល្បែងសុីសង ជល់មាន់តាមអនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេសងខាងផ្លូវវៀងក្រុងលេខ២១ ចំណុចខាងត្បូងផ្សារធំខេត្តតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ និងមានទីតាំងផ្សេងទៀត នៅសង្កាត់រកាក្នុង សង្កាត់បារាយណ៍ ក្រុងដូន កែវ ខេត្តតាកែវ ដូចជាមិនរំខានដល់សមត្ថកិច្ចបន្តិចសោះ ។
ពលរដ្ឋលើកឡើងថា សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជារបស់សម្ដេច អតីតនាយករដ្ឋមន្ត្រី ទៅហើយមើលទៅទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវ ថ្នាំសណ្ដំ មេ បនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុកក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅក្រុងដូនកែវ ហាក់សំងំស្ងៀម មិនបង្ក្រាប ទីតាំងបន ល្បែងសុីសងប្រភេទមាន់ជល់តាមអនឡាញដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួនផ្គើនទៅនិងបទបញ្ជារបស់សម្ដេច អតីតនាយករដ្ឋមន្ត្រី ។
មហានជននៅក្នុងក្រុងដូនកែវ បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ក្រុងដូនកែវ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ ហើយថែមទាំងផ្គើន និង បទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វក្រុងដូនកែវ មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។
ពលរដ្ឋក្នងខេត្តតាកែវ បានសំណូមពរ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….
0 Reviews:
Post a Comment