Wednesday, December 27, 2023

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង.!

អ្នកទស្សនា: Views

ស្ទឹងត្រែង÷ 


ស្ទឹងត្រែង÷ នារសៀលថ្ងៃពុធ  ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧  ខែធ្នូ ឆ្នាំ២០២៣  រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤  ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមជាគណៈអធិបតី  អមដោយរដ្ឋលេខាធិកា រ  អនុរដ្ឋលេខាធិការ  និងសមាជិក  សមាជិកា  ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត  និងប្រភិភូក្រសួងមហាផ្ទែ  ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ 

និងមានវត្តមានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតនេះ រួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៣១៧នាក់ ពិធីបិទសន្និបាតនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត៕ រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា RDN Media ។
























0 Reviews:

Post a Comment