កំពង់ចាម : ទីតាំងបនល្បែងស៊ីសង ជល់មាន់តាមអនឡាញក្នុងទាមការហ្វេមួយកន្លែង កំពុងបើកលេងយ៉ាងរលូនស្ថិតនៅ ក្នុង ភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចនៅស្រុកស្ទឹងត្រង់ ហាក់សំងំស្ងៀមមិនបង្ក្រាប។
ពលរដ្ឋលើកឡើងថា
សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជារបស់សម្ដេច
អតីតនាយករដ្ឋមន្ត្រី ទៅហើយមើលទៅទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំ
មេ បនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ
ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ
ទាំងអស់ឧ្យខាន តែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា
អាជ្ញាធរស្រុកក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង
នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ
និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកស្ទឹងត្រង់ហាក់សំងំស្ងៀម
មិនបង្ក្រាប ទីតាំងបន ល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួនផ្គើនទៅនិងបទបញ្ជារបស់សម្ដេច
អតីតនាយករដ្ឋមន្ត្រី ។
មហានជននៅក្នុងស្រុកស្ទឹងត្រង់ បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកស្ទឹងត្រង់
បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ
ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេច តេជោហ៊ុនសែនទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកស្ទឹងត្រង់
មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក
រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។
ពលរដ្ឋក្នុងស្រុក ស្ទឹងត្រង់
បានសំណូមពរ លោកឧត្តមសេនីយ៍ត្រី ហេងវុទ្ធី ស្នងការនគរ បាលខេត្តកំពង់ចាម និង លោកវរសេនីយ៍ឯក
ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ សូមជួយចាត់វិធានការ
ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ
មានសុវត្តិភាព ទាំង៧ចំណុច ៕
0 Reviews:
Post a Comment