ខេត្តត្បូងឃ្មុំ : ប្រភពស្និទ្ធនឹង លោក គង់ សុភាព ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត ថ្នល់ទទឹងនៅត្រង់ចំណុចបង្គោលគីឡូ លេខ 137 ត្រូវបានគេអោយដឹងថា ស្ថានីយជញ្ជីងថ្លឹងរថយន្ត នេះប្រែក្លាយទៅជាជញ្ជីងថ្លឹង លុយយ៉ាងរលូន ជារៀងរាល់ថ្ងៃ ដោយាសារ លោក គង់ សុភាព យកអំណាចមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួលទៀតផង។
ប្រភពព័ត៌មានពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ខ្នល់ទទឹងនៅត្រង់ចំណុច បង្គោលគីឡូ លេខ 137 ស្ថិតនៅក្នុងភូមិស្លាបក្តោង ឃុំជប់
ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បានឲ្យដឹងថា ពួកគេត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្ខពួកដែរ។
ចំណែករថយន្តធំៗសណ្តោងកន្ទុយ សណ្តោងរ៉ឺម៉កផ្ទុកលើសទម្ងន់ ក៏អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ខ្នល់ទទឹង ស្ថិតនៅក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ យ៉ាងរលូនឲ្យតែម្ចា ស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍។
ចំណែកលោក គង់ សុភាព ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ត្រូវបានគេឲ្យដឹងថា ជាអ្នកបណ្តោយឲ្យមន្រ្តីនៅប្រចាំស្ថានីយ៍ជញ្ជីង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹង លុយយ៉ាងត្រជាក់ចិត្ត។
តាមការបង្ហើបពីមន្ត្រីអត់លិឌប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តខាងលើ មួយចំនួនបានឲ្យដឹងថាទាល់តែមានការបើកដៃពីសំណាក់ លោក គង់ សុភាព ប្រធានស្ថានីយជ ញ្ជីងថ្លឹងរថយន្តខ្នល់ទទឹងនៅត្រង់ចំ ណុចបង្គោលគីឡូ លេខ 137ស្ថិតនៅក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទើបមន្រ្តីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះស្ថានីយជ ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងនៅត្រង់ចំណុច បង្គោលគីឡូ លេខ 137ស្ថិតនៅក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រែក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់។
0 Reviews:
Post a Comment