កណ្តាល : យោងតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ RDN នៅព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៣ នេះថាទីតាំងបនល្បែងស៊ីសងមាន់ជល់តាមអនឡាញមួយកន្លែងស្ថិតក្នង ភូមិវាលធំ សង្កាត់ ពាមឧកញាអុង ក្រុងអិរយក្សត្រ ខេត្តកណ្តាល បានបើកដំណើការវិញធម្មតាក្រោយធ្វើកិច្ចសន្យាបានមួយដង្ហើមចង្រិត ពលរដ្ឋថាបើទោះបីជាគាត់រាយការណ៍ទៅលោក អធិការនគរបាលក្រុងអរិយក្សត្រយ៉ាងណាក៏លោក រស់ បានលីន ធ្វើមិនដឹងធ្វើមិនឮដែរ។
ពលរដ្ឋលើកឡើងជាសំណួរថា?តើទីតាំងបនល្បែងខាងលើនេះហេតុអ្វីក៏មានឥទ្ធិពលម្ល៉េះធ្វើកិច្ចសន្យាបានត្រឹមតែមួយរយះពេលខ្លីអាចដំណើរការវិញបានយ៉ាងរលូន?តើមានអ្វីពាក់ព័ន្ធជាមួយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន?
យោងតាមការផ្ដល់ព័ត៌មានពីសំណាក់ប្រជាពលរដ្ឋម្តងហើយម្តងទៀតមកកាន់អង្គភាយើង RDNបាន ទំនាក់ទំនងទៅលោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ពាក់ព័ន្ធជាមួយនឹងករណីល្បែងស៊ីសងក្នុងមូលដ្ឋានរបស់លោកតាមប្រព័ន្ធTelegramតែលោកមិនបានឆ្លើយតបមកវិញនោះទេ ថែមទាំង Block Telegram RDN ទៀតផង។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេ ចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ” ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment