Thursday, December 28, 2023

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ.

អ្នកទស្សនា: Views



ក្រចេះ÷ នារសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ នៅសាលមហោស្រពខេត្ត ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍រាយការណ៍អំពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិស ដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ អង្គសន្និបាតបានធ្វើការវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុ ធគ្រប់ប្រភេទ និងអ្នកពាក់ព័ន្ធទាំងអស់ ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសហការរួមគ្នារក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គមប្រកបដោយលក្ខណៈល្អប្រសើរដែលអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើគ្រប់វិស័យក្នុងឆ្នាំ២០២៣។ អង្គសន្និបាតបានលើកប្រធានបទក្រុមពិភា ក្សាចំនួន៦ ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖

១).ពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ២).ការផ្ដល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ ឃុំ សង្កាត់ ៣).ពង្រឹង និងជំរុញការអនុវត្តការងារសេវាសង្គមក្រុង ស្រុកនិងឃុំ សង្កាត់ ៤).ពង្រឹងគុណភាពសេវាសុខាភិបាល ៥).ពង្រឹងគុណភាពវិស័យអប់រំ និងការបណ្ដុះបណ្ដាលជំនា ញវិជ្ជាជីវៈ និងបច្ចេកទេស ៦).ចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការគ្រប់គ្រ ងដីចំណីផ្លូវ ៕ 


ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា RDN Media ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011 83 47 47.097 444 88 97

























0 Reviews:

Post a Comment