ខេត្តកែប ទីតាំងល្បែងស៊ីសងជល់មាន់,បៀរ,យូគីនិងអាប៉ោងមួយកន្លែងនៅក្នុងភូមិអូរដូង
ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកដំណើរការជាចំហយ៉ាងគគ្រឹកគគ្រេងខណៈដែលទីតាំងមួយកន្លែងនេះ កំពុងតែបើកដំណើរ
ការដោយមាន អ្នកការពារយ៉ាងល្អទៀតផង។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
បានលើកឡើងថា រាល់ថ្ងៃដោយមិនបានទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងស្រុកដំណាក់ចង្អើរ
ណាម្នាក់ហ៊ានចេញមុខ បង្ក្រាបល្បែងស៉ីសងទាំងនោះឡើយ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ
ក្រុមអ្នកលេងល្បែងមកពីគ្រប់ទិសទីបានសម្រុកចូលទៅលេងល្បែងនៅទីតាំងខាងលើ
ព្រោះមានសុវត្ថិភាពដោយមិនមានការរំខានពីសមត្ថកិច្ចនោះទេ។
ដោយសារតែមានសុវត្ថិភាពនោះហើយ
ទើបបានជាដំណើរការល្បែងស៊ីសងច្រើនប្រភេទ ប្រព្រឹត្តទៅដោយការភ្នាល់ដាក់លុយច្រើនៗ។
មាន់ជល់មួយគូតម្លៃភ្នាល់រាប់លានរៀល,រីឯអាប៉ោងចាក់មួយដៃៗរាប់លានរៀលដូចគ្នា។ ក្រុមអ្នកលេងហាក់មានទំនុកចិត្ត
ចំពោះបញ្ហាសុខសុវត្ថិភាព ដោយគ្មានការយាយីឬរំខានពីសមត្ថកិច្ចនោះឡើយ
ពោលគឺគេលេងដោយការសប្បាយរីករាយហ៊ោរកញ្ច្រៀវកងរំពង។
ប្រជាពលរដ្ឋរស់នៅក្បែរវង់ល្បែង កំពង់ងឿងឆ្ងល់ថា ហេតុអ្វីបានជាបើកដំណើការលេងល្បែងជល់មាន់,បៀរ,អាប៉ោង…នៅក្នុងមូលដ្ឋានបែបនេះ បែរជាលោក អធិការនគរបាលស្រុកដំណាក់ចង្អើរ ដឹងហើយ ប៉ុន្តែធ្វើជាមិនដឹងទៅវិញ ដោយមិនចុះទៅបង្ក្រាបនិងទប់ស្កាត់?
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា
មន្ត្រីមានសមត្ថ កិច្ចជាប់ពាក់ព័ន្ធនិងការបើកល្បែងសុីសងជល់មាន់ បៀអាប៉ោងខាងលើនេះ
ទើបសមត្ថកិច្ចមិនចុះបង្ក្រាប។
0 Reviews:
Post a Comment