Sunday, December 17, 2023

លោក ស៊្រុន ផឹង ឡាយ ជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រើអំណាចកាងឱ្យថៅកែបនល្បែងស៊ីសងខុសច្បាប់ បង្កើតល្បែងស៊ីសងនៅក្នុងឃុំកំពាន់ និងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនខ្លាចញញឺតនឹងច្បាប់ទាល់តែសោះ

អ្នកទស្សនា: Views

 សេចក្តីរាយការណ៍ពីពលរដ្ឋ! ប្រជាពលរដ្ឋក្នុងឃុំកំពាន់ និងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភពីបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋាន ខណៈមាន លោក ស៊្រុន ផឹង ឡាយ ជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ជាអ្នកកាងឱ្យ ថៅកែបនល្បែងស៊ីសងខុសច្បាប់ បង្កើតល្បែងស៊ីសងនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ដូចជាឆ្នោតវៀតណាម និង មាន់ជល់អនឡាញខុសច្បាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន លោកនា យប៉ុស្តិ៍ និងលោកអធិការ ហាក់ភ្លេចបទបញ្ជាថ្នាក់ដឹកនាំ មិនបង្ក្រាបឱ្យទាន់ពេល និងមានប្រសិទ្ធភាពចំពោះបទល្មើសដែល កើតមានឡើងនៅក្នុងមូលដ្ឋាន ឬលោកអសមត្ថភាពក្នុងការគ្រប់គ្រង រក្សាឱ្យបាននូវលក្ខណៈទី២ គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល?


ប្រភពបង្ហើបឱ្យដឹងថា ក្នុងបញ្ហាល្បែងស៊ីសងខាងលើនេះ មានមន្ត្រីរាជការពុករលួយម្នាក់
លោក ស៊្រុន ផឹង ឡាយ ជាមន្ត្រីអាវុធហត្ថនៅខេត្តត្បូងឃ្មុំ បានប្រើប្រាស់អំណាចមកកាងការពារទីតាំងល្បែងខាងលើនេះ ដោយលោកមិនខ្លាចញញឺតនឹងច្បាប់ទាល់តែ សោះ ដោយពួកគាត់បាននិយាយថា បើគ្មានអ្នកមានអំណាចកាងនៅពីក្រោយ ពួកល្បែងខុសច្បាប់ទាំងអស់នេះក៏មិនហ៊ានបើកលេងយ៉ាងអនាធិបតេយ្យពេញមូលដ្ឋានយ៉ាងហ្នឹងដែរRDN និង គ្រប់គ្នាក៏ដឹងដែរថា ល្បែងស៊ីសង គឺជាដើមចមដែលបង្កើតនូវបទល្មើស ចោលួច ចោឆក់ ចោប្លន់ អំពើរហិង្សាក្នុងគ្រួសារ និងបញ្ហាអសន្តិសុខនៅក្នុងសង្គមជាដើម។

ប្រជាពលរដ្ឋសង្ឃឹមថា ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ចាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នឹងយកចិត្តទុកដាក់ ពិនិត្យចំពោះលោក ស្រ៊ុន ផឹងឡាយ  ព្រមទាំងយកចិត្តទុក្ខខ្ពស់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទ មិនបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ គួរតែមានវិធានការក្តៅអនុវត្តច្បាប់ចំពោះម្ចាស់ល្បែងស៊ីសង ដែលបង្កើតក្នុងមូលដ្ឋាន ជៀសវាងប្រជាពលរដ្ឋ និងមតិមហាជនរិះគន់អាជ្ញាធរមូលដ្ឋាន ដោយសារការអសមត្ថភាព និងគ្មានឆន្ទៈក្នុងការបង្ក្រាប។










0 Reviews:

Post a Comment