Thursday, December 14, 2023

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” អមដោយ “ទិវាអន្តជាតិនៃជនពិការ ៣ធ្នូ” និង “ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ”

អ្នកទស្សនា: Views

ក្រចេះ÷ ព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣  ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣” អមដោយ “ទិ វាអន្តជាតិនៃជនពិការ ៣ធ្នូ” និង “ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ” ដោយមានការអញ្ជើ្ញញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុងស្រុក ប្រធានអនុសាខាក្រុងស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ គ្រួសារអ្នកផ្ទុកជំងឺអេដស៍ ៣០នាក់ ជនមានពិការភាព ៣០នាក់ សរុបប្រមាណជាង៣៥០នាក់ ។


ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បា នមានប្រសាសន៍គូសបញ្ជាក់នូវខ្លឹមសារសំខាន់ៗនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ នសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដើម្បីជ្រាបនិងសូមអោយទិវាទាំង៣នេះ ស្ថិតនៅក្នុងចិត្ត និងជាការចងចាំរបស់មនុស្សជាតិជារៀងរហូតដើម្បីរួមគ្នាបន្តភាពកក់ក្តៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយនៅតាមមូលដ្ឋានរបស់យើង។


ឯកឧត្តម វ៉ា ថន បានបញ្ជាក់បន្ថែមទៀតថា ជំងឺអេដស៍គឺជាជំងឺដ៏កាយសាហាមួយត្រូវបានមនុស្សជាតិទប់ទល់ និងគ្រប់គ្រងបានដោយវិធីសាស្ត្រផ្សេងៗហើយវាក៏ក្លាយទៅជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់បងប្អូនដែលរងគ្រោះដោយសារជំងឺនេះ អាចសម្រាប់ខ្លួនរស់នៅប្រកបរបរចិញ្ចឹមជីវិតក្នុងសហគមន៍បានប្រសើរដូចជាប្រជាជនដទៃទៀតដែរ។ រាជរដ្ឋាភិបាលកម្ពុជាកាកបាទក្រហមកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តប្រឹងប្រែងរួមគ្នាធ្វើការងារអេដស៍ឲ្យឈានឆ្ពោះទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ គឺគ្មានការឆ្លងថ្មីនៃមេរោគអេដស៍ គ្មានការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងគ្មានការស្លាប់នៃអ្នកជំងឺអេដស៍ ដោយមិនបានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍។


ឯកឧត្តម វ៉ា ថន បានឧបត្ថម្ភសម្ភារ និងថវិកាលើកទឹកចិត្ត ជូនដល់អ្នកស្មគ្រ័ចិត្ត យុវជនកាកបាទក្រ ហម ប្រជាពលរដ្ឋរងគ្រោះដោយជំងឺអេដស៍ ជនមានពិការភាព ដែលបានចូលរួមក្នុងពិធីរួមមាន៖ អ្នកផ្ទុកមេរោគអេដស៍ និងជនមានពិការភាព ចំនួន៦០នាក់ ម្នាក់ៗទទួលបានៈ ឃីត១កញ្ចប់រួមមាន (សា រុង១.មុង១.ភួយ១.ក្រមា១) អាវយឺត៣ និងថវិកា១០ម៉ឺនរៀល។ ដោយឡែកអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ចំនួន៣០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ៕ 

ដោយលោក ម៉ែន បូរិទ្ធ  RDN MEDIA ទំនាក់ទំនងការផ្សាយ WhatsApp Telegram.097 444 88 97.011 83 47 47































0 Reviews:

Post a Comment