យោងប្រកាសលេខ៥៤៩៥ប្រក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល សម្រេចតែងតាំងលោក មួន វីវៈ ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុកព្រែកប្រសព្វ។
ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការខិតខំទប់លំនឹងសេដ្ឋកិច្ច សង្គមមិនឱ្យ ដួ លរលំ និងបានដាក់ចេញគោលនយោបាយ និងវិធានការស្តារសេដ្ឋកិច្ច និងជីវភាពប្រជាជន ឱ្យមានជាការវិវត្តរីកចម្រើនជាបន្តទៀត ។
ឯកឧត្តម ស្រេង សុភាព បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស្រុក រួមមាន ៖ -ការបន្តថែរក្សា និ ងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដោយជំរុញ និងបំផុលចល នាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព " របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ៧យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាព - ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តា មមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម -ត្រូវពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ដែលបាត់ឬខូចជូនដល់ប្រជាពលរដ្ឋ ដើម្បីបំពេញសិទ្ធិ និងទទួលបានសេវាចាំបាច់នានា -ត្រូវខិតខំស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ឱ្យបានសកម្ម ផុល ផុសនៅគ្រប់មូលដ្ឋាន ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋាននីមួយៗឱ្យចូលរួមជាមួយអាជ្ញាធរ -ត្រូវខិតខំបង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់-បន្តយុទ្ធ នាការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរ ឱ្យបានជាប់ជាប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀតនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធនធាននានាក្នុងសង្គម -ត្រូវសហការលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអ នុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋ-ត្រូវបន្តពង្រឹងនិងកែលម្អរ ការផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការ បំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ។
ទន្ទឹមនេះ រដ្ឋបាលស្រុកត្រូវជួយគាំទ្រ និងជំរុញដល់រដ្ឋបាលឃុំ ក្នុងការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលសេវារដ្ឋបាលពីរដ្ឋបាលឃុំរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ៕រាយការណ៍ដោយលោកម៉ែន បូរិទ្ធទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011 83 47 47. 097 444 88 97
0 Reviews:
Post a Comment