ព្រះសីហនុ ៖ យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថាមានទីតាំងល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់ មួយកន្លែងនៅភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ កំពុង បើកលេងយ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរមានសមត្ថកិច្ចដែ លពាក់ព័ន្ឋនៅមិនទាន់មាន ចំណាត់ការចុះបង្រ្កាបនៅឡើយទេ!ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថាទីតាំង បនល្បែងខុសច្បា ប់នៅឃុំទំនប់រលក បើកលេងយ៉ាងអាណាធិ បតេយ្យបែបនេះហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋា នបែជាមិនដឹង ? ឬមានអ្វីនៅពីក្រោយ ។
បើតាមប្រភពបានអោយដឹងទៀតថា ទីតាំងបនល្បែងជល់មាន់ខុសច្បាប់មួយកន្លែងនេះគេនាំគ្នាភ្នាល់ចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់ ។
ហើយជាពិសេសទៅទៀតនោះទីតាំងបនល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។
ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពសង្គមនៅ ក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់លោកវរសេនីយ៍ ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ មេត្តាចុះពិនិត្យនិងធ្វើការបង្ក្រា បផង ធ្វើយ៉ាងណាអោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចណុចរបស់រាជរដ្ឋា ភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបទីតាំងខាងលើនេះមិនខានឡើយ។ ដើម្បីកុំឱ្យទីតាំងល្បែងសុីសងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើ យវក់វីប្រ មូលលុយមកភ្នាល់ផ្សងសំណាង។
0 Reviews:
Post a Comment