Friday, November 17, 2023

ល្បែងសុីសង​តាមអនឡាញ​ ក្នុងទាមការហ្វេមួយកន្លែង បេីកលេងយ៉ាងរលូន​នៅស្រុកចិត្របូរី ។

អ្នកទស្សនា: Views

 ក្រចេះ : ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ ក្នុងទាមការហ្វេមួយកន្លែង បេីកលេងយ៉ាងរលូន​នៅភូមិ ឬស្សីចា ឃុំថ្មីគ្រៃ ស្រុកចិត្របូរី ខេត្តក្រចេះ​ សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​មូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ អតីតនាយក​រដ្ឋ​មន្ត្រី​ ទៅ​ហេីយមើលទៅទេីបបានជាមិនចុះបង្ក្រាប​ ឬ មួយត្រូវ​ថ្នាំសណ្ដំ​ មេបន​ល្បែងបានជា​ទេីបសំងំស្ងៀមធ្វេីមិនដឹង ។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ​ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជា ក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀត ផង ។​ ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកចិត្របូរី​ ហាក់សំងំស្ងៀម​ មិនបង្ក្រាបទីតាំង​បន ល្បែងសុី សង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបេីកលេង​ នៅមូលដ្ឋានរបស់​ខ្លួនផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ អតីតនាយក​រដ្ឋមន្ត្រី​ ។

មហានជននៅក្នុងស្រុកចិត្របូរី  បានលើកឡើងថាមូលហេតុដែលអស់លោកអាជ្ញាធរ និងសមត្ថ កិច្ច ស្រុកចិត្របូរី បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំ ងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាម អនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកចិត្របូរី មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។

ពលរដ្ឋក្នុងស្រុកចិត្របូរី បានសំណូមពរ ដល់អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និង លោក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របូរី សូមជួយចាត់វិធានការ ទៅលើល្បែ ងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕

0 Reviews:

Post a Comment