ខេត្តកែប : យោងតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថានៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2023 នេះមានគ្រឿងចាក់ជាច្រើនគ្រឿងកំពុងតែធ្វើសកម្មភាពយ៉ាងសកម្មកាយទន្ទ្រានព្រៃលិចទឹកនៅចំណុច ភូមិទូលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ប្រភពនោះបានបន្តឱ្យដឹងបន្តថា គ្រឿងចក្រកំពុងតែធ្វើសកម្មភាពឈូសឆាយនោះគ្មានច្បាប់អនុ ញ្ញាតទេ ព្រោះដីនៅចំណុចទីតាំងនោះ គឺជាដីទំនាស់កំពុងប្ដឹងផ្ដល់នូវ តុលាការផងដែរ។
ជុំវិញករណីគ្រឿងចាក់ជាច្រើនគ្រឿងកំពុងតែធ្វើសកម្មភាពកាយទន្ទ្រានដីព្រៃលិចទឹកនៅចំណុច ភូមិ ទូលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបនៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2023 នេះអង្គភាពយើ ងបានទំនាក់ទំនងទៅលោកអភិបាលស្រុកដំណាក់ចង្អើ គឺលោក ឆាង ឆៃ ដោយលោកបានប្រាប់ (R DN News )ថាបើចង់ដឹងព័ត៌មានច្បាស់ឲ្យមកជួបលោកនៅសាលាស្រុកទើបលោកផ្ដល់ព័ត៌មានបាន។
ជុំវិញករណីគ្រឿងចក្រកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដែលកំពុងតែមានទំនាស់ប្ដឹងផ្ដល់គ្នានៅតុលាការតើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះទើបលោកអភិបាលស្រុកមិនអាចបរិ យាយប្រាប់អ្នកព័ត៌មានបាន។
អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការជុំវិញនិងករណីគ្រឿងចក្រកំពុងតែធ្វើការកាយទន្ទ្រានដីព្រៃលិចទឹកដែលកំពុងតែមានទំនាស់ប្ដឹងផ្ដើមគ្នានៅស្ថាប័នតុលាការនេះ។
0 Reviews:
Post a Comment