Friday, July 28, 2023

កិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្តក្រចេះ .......

អ្នកទស្សនា: Views



ក្រចេះ÷ ព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦  ខែកក្កដា  ឆ្នាំ២០២៣  ឯកឧត្តម  ហឿ  សុីយ៉ែម  ប្រធានក្រុមប្រឹក្សាខេត្ត  និង ឯកឧត្តម  វ៉ា  ថន  អភិបាលខេត្តក្រចេះ  អញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត  ។


ក្នុងឱកាសនោះ  ឯកឧត្តម  ហឿ  សុីយ៉ែម  ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ  បាន មានប្រសាសន៍  កោតសរសេីរ  និងថ្លែងអំណរគុណចំពោះ  អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូល ដែលបានអញ្ជើញទៅបោះឆ្នោត  ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ  ជាពិសេសអាជ្ញាធរគ្រប់ជាន់ថ្នាក់  ដែលបានចូលរួមថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្លាប់  ទាំងក្នុងអំឡុងរយៈពេលនៃឃោសនា រកសំឡេងឆ្នោត និងជាពិសេសក្នុងថ្ងៃបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧  ដែលប្រព្រឹត្តទៅបានយ៉ាងរលូន  គួរឱ្យគត់សម្គាល់  និងជាទីមោទនៈ។


ឯកឧត្តម  ហឿ  សុីយ៉ែម បានបន្ដថា  មកទល់ថ្ងៃទី២៦  ខែកក្កដា ឆ្នាំ២០២៣នេះ  ខេត្តក្រចេះ  មិនមានពាក្យបណ្ដឹងពាក់ព័ន្ធនិងការបោះឆ្នោតនោះទេ  មានន័យថាគ្រប់គណបក្សនបាយ  ក៏ដូចជាអ្នកអង្កេតការជាតិ  និងអន្តរជាតិ  ទទួលយកការរៀបចំបោះឆ្នោតនៅកម្ពុជា  ហេីយនៅតែ៣៤ថ្ងៃទៀត តែប៉ុណ្ណោះ  លទ្ធផលបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដផ្លូវ ការ និងប្រកាសជាសាធារណៈ  ខណៈនេះលទ្ធផលបឋម  បានចេញប្រកាសថាមានគណបក្សនយោបាយចំនួន០២ ទទួលបានសំឡងច្រេីន  ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣/៣ អាសន: ដោយគណបក្សប្រជាជនកម្ពុជា ឈរលើចំណាត់ថ្នាក់លេខ០១ឈ្នះដាច់ រីឯគណបក្សហ៑ុនសុិនបុិច ឈរលើចំណាត់ថ្នាក់លេខ០២ ។


នៅក្នុងឱកាសនោះក៏មានពិធីប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះថ្មី គឺឯកឧត្តម ឡឹង សុខជា ជំនួសឯកឧត្តម ឈា ផល្លី ដែលបានដាក់ពាក្យលាឈប់ពីតំណែងការងារជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ៕រាយការណ៍ដោយ លោកម៉ែន បូរិទ្ធ អ្នកព័ត៌មានរស្មីភ្នំដា Hot  .news ទំនាក់ទំនងការផ្សាយ WhatsApp Telegram 097 444 88 97.011 83 47 47












0 Reviews:

Post a Comment