ខេត្តក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិ ជើងឃ្លេ ឃុំ ពីធ្នូ ស្រុកស្នួល បានបញ្ជាក់ឲ្យដឹងថាមានការលួចលាក់បង្កប់លេងល្បែងស៊ីសង បញ្ជាល់មាន់ខុសច្បាប់តាមអនឡញ បែរជាអាជ្ញាធរដែនដីក្នុងមូលដ្ឋាននិងលោក អធិការដ្ឋាននគបាលស្រុកស្នួលផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន់តែបាន។
សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗ ទៅលើលោក អធិការដ្ឋាននគរបាលស្រុក ស្នួល និង លោក អភិបាលស្រុកស្នួល បណ្ដែតបណ្ដោយ ឲ្យ បេីកលេងល្បែងបញ្ជាល់មាន់ តាមអនឡាញ យ៉ាងពពាក់ពពូន ដោយឡែក សមត្ថកិច្ច ជំនាញពាក់ព័ន្ធក្នុង ខេត្តក្រចេះ មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។
ប្រជាពលរដ្ឋ ក្នុងភូមិ ភូមិ ជើងឃ្លេ ឃុំ ពីធ្នូ ស្នើឲ្យលោក អភិបាលខេត្តក្រចេះ ព្រមទាំង លោក អធិការដ្ឋាននគរបាល ស្រុក ស្នួល ពិនិត្យឡើងវិញជាបន្ទាន់ ចំពោះការបើកល្បែងបញ្ជាក់មាន់តាមអនឡាញ ក្នុងដែនដីរបស់ខ្លួន៕
0 Reviews:
Post a Comment