Monday, June 12, 2023

ល្បែងស៊ីសងមាន់ជល់តាមអនឡាញរីកដូចផ្សិតក្នុងស្រុកព្រៃកប្បាស ពលរដ្ឋស្នើ ឲ្យលោក ឡេង ប៑ុនឡុង អធិការស្រុកមេត្តាមានវិធានការទប់ស្កាត់ផងទាន..

អ្នកទស្សនា: Views

 


(ខេត្តតាកែវ )៖ ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ បេីកលេងយ៉ាងអាណាធិបតេយ្យ​ នៅស្រុកព្រៃកប្បាស ខេត្តតា

កែវសង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​មូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ទៅ​ ហេីយទេីបបានជាមិនចុះបង្ក្រាប​ឬ មួយត្រូវ​ថ្នាំសណ្ដំ​ មេបន​ល្បែង​ទេីបសំងំស្ងៀមធ្វេីមិនដឹង ។


សូមបញ្ជាក់ថា​ ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមា ន​៖​១,នៅភូមិរការ ឃុំស្នោ-ទី២ភូមិអង្គស្វាយចេក ឃុំចារ  ទី៣ ឃុំអង្កាញ់  និងជាច្រើនទៀត ក្នុងស្រុក ស្រុកព្រៃកប្បាស  ខេត្តតាកែវ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខាង តែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងស មត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​


 ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកព្រៃកប្បាស ហាក់សំងំស្ងៀម​ មិនបង្ក្រាបទីតាំង​បនល្បែងសុីសង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបេីកលេង​ នៅមូលដ្ឋានរបស់​ខ្លួនផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ។

ចំពោះបញ្ហាល្បែងសុីសង​ ខាងលេី​ មហាជន​សង្ឃឹមនិងជឿជាក់ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរមាន​សមត្ថកិ ច្ច​ ស្រុកព្រៃកប្បាស់  និងចុះបង្ក្រាប​ទីតាំងបន​ល្បែងសុីសងទាំងនោះដេីម្បីឲ្យស្របតាម​បទ​បញ្ជា​ របស់សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ៕





0 Reviews:

Post a Comment