Wednesday, May 31, 2023

តារាងបាល់ទះ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានលួចលាក់បង្គប់បើកមាន់ជល់តាមអនទ្បាញ ខណៈ អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្ក្រាប .............

អ្នកទស្សនា: Views

 



ភ្នំពេញ ៖ ទីតាំល្បែងស៊ីសងមាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលួចលាក់បើកលេង យ៉ាងសប្បាយរីករាយ ដោយក្រុមអ្នកញៀនល្បែង មិនមានការភិតភ័យ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចសង្កាត់អូបែកក្អម បន្តិចណាសោះឡើយ?(ពោល) ទាំងអ្នកបើក ទាំងអ្នកលេងថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត ទៀតផង។

បើយោងតាមប្រភពព័ត៌មាន ពីមហាជននៅក្នុងសង្កាត់អូរបែកក្អម បានអោយដឹងថា? ជាទូទៅក្រុមអ្នកញៀនល្បែង តែងតែប្រមូលផ្ដុំគ្នា មកលេងល្បែងស៊ីសងជល់មាន់អនឡាញ ដោយភ្នាល់ដាក់លុយរាប់ម៉ឺនសែនលានរៀល មិនតែប៉ុណ្ណោះក្រុមអ្នកញៀនល្បែងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដូចគ្មានការភ័យព្រួយបន្តិចណាសោះ ។

ប្រភពខាងលើ បានបន្តទៀតថា? ក្រុមអ្នមញៀនល្បែងស៊ីសងមាន់ជល់អនឡាញ បានបង្ករភ្ជុះភ្លៀងតាមតែអំពើចិត្ត នៅក្នុងមូលដ្ឋានខាងលើ បែជាអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់អូរបែកក្អម ដែលដឹកនាំដោយ លោកយឹម រ័ត្ន ចៅសង្កាត់អូបែកក្អម និងលោក វរសេនីយ៍ត្រី នាង ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីក្អម បែជារក្សាភាពស្ងៀមស្ងាត់ផ្គើនមិនអនុវត្តតាមបទបញ្ជារបស់សម្តេចជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

មហានជនខាងលើ   បានលើកឡើងទៀតថា មូលហេតុ ដោយសារលោក យឹម រ័ត្ន និងលោក នាង បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ  សង្ស័យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរសង្កាត់អូរបែកក្អម ទេដឹង ទើបបានជាអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ 

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនសូមសំណូមពរ ដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួត ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ សូមមេត្តាជួយចាប់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះផងទាន៕





0 Reviews:

Post a Comment