Thursday, May 4, 2023

ពិធីប្រកាសបង្កេីតនិងដាក់ឱ្យដំណេីរការនៃរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ.!

អ្នកទស្សនា: Views

 




ក្រចេះ÷ ព្រឹកថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបង្កើតដាក់ឲ្យដំណើរការ និងតែងតាំង ក្រុមប្រឹក្សា គណៈអភិបាល នៃរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។ 

ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាលក្រុងស្រុក សមាជិកក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យ មន្រ្តីរាជការ នៃសាលាស្រុកអូរគ្រៀងសែនជ័យ មេឃុំ និងប្រជាពលរដ្ឋផងដែរ ។ 

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ តាមរយៈអនុក្រឹត្យលេខ២៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ ពីស្រុកសំបូរ គឺឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ ទន្ទឹមនោះ ការបង្កើតរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យថ្មីនេះ នឹងជួយបង្កើនសក្តានុពលផ្នែកសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសជួយពង្រឹងនូវការគ្រប់គ្រងរដ្ឋបាលដែនដី ការចាត់ចែងដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ឲ្យបានសមស្របទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ៕ រាយការណ៍ដោយលោកម៉ែនបូរិទ្ធអ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងការផ្សាយWhatsApp.Telegram.097 444 88 97.011 83 47 47










0 Reviews:

Post a Comment