Monday, April 24, 2023

ឯកឧត្ដម ហេង សុថា អភិបាលខេត្តស្ដីទីអញ្ជេីញដឹកនាំកិច្ចប្រជុំ.............

អ្នកទស្សនា: Views




ក្រចេះ÷ ព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆាំ្ន២០២៣ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ប្រធានមន្ទីរអង្គភាពពាក់ពន្ធជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ។


ក្នុងកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចជា១.ពិនិត្យសេចក្តីព្រាងរបាយការណ៍ ២.ពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ៣.ពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ជលផល និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ៤.បញ្ហាផ្សេងៗ។


ក្នុងនោះដែល ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី មានប្រសាសន៍៖ កោតសរសើរ និងវាយតម្លៃខ្ពស់តចំពោះការអនុវត្តការងាររបស់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងរដ្ឋបាលក្រុង/ស្រុកទាំង៧ ដែលបានរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ខេត្ត មានភាពរីកចំរើន ព្រមទាំងថែរក្សាសណ្តាប់ធ្នាប់សាធារណះ និងសុខសន្តិភាព បានល្អប្រសើរ ព្រមទាំងត្រូវចូលរួមថែរក្សាឲ្យនូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពេលកន្លងទៅ។


ឯកឧត្តម ហេង សុថា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធដូចជា ១-ពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមបណ្តាទីប្រជុំជនក្រុង/ស្រុក ឱ្យបានជាប់ជាប្រចាំ ២-ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ៣-ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេម ឆ្លងកាត់ខេត្ត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខ ៤-ការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ជលផល និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ៥.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ៦.ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង ហើយរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕រាយការណ៍ដោយលោកម៉ែនបូរិទ្ធអ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងផ្សាយ.097 444 88 97.011 83 47 47.097 764 64 67













0 Reviews:

Post a Comment