Thursday, April 27, 2023

មន្រ្តីជំនាញ និងសមត្ថកិច្ច បើកដៃឲ្យឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងរលូន............

អ្នកទស្សនា: Views



ខេត្តរតនគិរី÷សេចក្ដី រាយការណ៍ពីប្រជា ពលរដ្ឋនៅឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដែលអាងមានខ្នង បង្អែកក្រាស់នៅតែធ្វើ សកម្មភាពដឹកជញ្ជូនឈើប្រណិត និងឈើប្រភេទលេខ1 ចេញទៅស្រុកយួនតាមច្រក ព្រំដែន​ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស យ៉ាងពេញបន្ទុក។ សកម្មភាពរបស់ឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ នៃស្រុកតាវែង និងស្រុកអណ្ដូងមាស ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងឃុំញ៉ាង មិនដែលមានសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ។ ផ្ទុយ ទៅវិញមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក៏ ដូចជាសមត្ថកិច្ចនៅតាមខ្សែព្រំដែន មានតែជួយសម្រួលឲ្យឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដឹក ជញ្ជូនឈើទៅដល់គោលដៅថែមទៀត។


ប្រជាពលរដ្ឋបានជំរុញឲ្យថ្នាក់ដឹកនាំគណៈ កម្មការជាតិដើម្បីទប់ ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ជាបន្ទាន់ ព្រោះឈ្មួញរូបនេះនៅតែធ្វើសកម្ម ភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគឃ្លើន ក្រៅពីដឹកឈើចេញពីស្រុកតាវែង និងស្រុកអណ្ដូងមាស គឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដឹក ជញ្ជូនឈើពីស្រុកលំផាត់ ស្រុកវ៉ើនសៃ និងស្រុកកូនមុំ ចេញ ទៅស្រុកយួន តាមច្រកព្រំដែនក្នុងឃុំញ៉ាង យ៉ាងពេញទំហឹងថែម ទៀត។ ចំណែកលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តមណ្ឌលគិរី មិនចាត់ វិធានការបង្ក្រាបឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នោះទេ។


ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ហូវ ជីវ៉ៃ បានឲ្យដឹងថា ឈ្មួញរូបនេះមានខ្នងបង្អែកក្រាស់ ហើយចេះបែងចែកផលប្រយោជន៍ដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតាមលំដាប់លំដោយទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយមិនប្រឈមនឹងការបង្ក្រាប។ មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន សមត្ថកិច្ចអាវុធហត្ថ សមត្ថកិច្ចនគរបាលក្នុងខេត្តរតនគិរី ហាក់ដូច ជា ខ្លាចឥទ្ធិពលឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ហើយទុកឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះព្រៃឈើដែលនៅសេសសល់ក្នុងស្រុកតាវែង ស្រុកអណ្ដូង មាស ស្រុកកូនមុំ ស្រុកវ៉ើនសៃនិងស្រុកលំផាត់ ជាដើមចៀសមិនផុតពីសេចក្ដីវិនាសហិន ហោច របស់ឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នោះទេ៕

 





0 Reviews:

Post a Comment