Wednesday, April 26, 2023

តើ លោក ប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ ? មានពាក់ព័ន្ធអ្វីជាមួយនឹង បនល្បែងមាន់ជល់តាមអនឡាញ មួយកន្លែង បានជា ក្រុមអ្នកសារព័ត៌មានរាយការណ៍ទៅហើយ លោក ដាក់លេខក្រុងបនល្បែងទាំងនោះឲ្យសារព័ត៌មានទំនាក់ទំនងទៅវិញ ? ហើយលោកមិនធ្វើការបង្ក្រាប?

អ្នកទស្សនា: Views

 


កំពង់ចាម ៖ បនល្បែងជល់មាន់តាមអនឡាញ មួយកន្លែងក្នុងហាងការហ្វេ ជាប់ផ្លូវជាតិ ក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត (ពោល)អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។

សូមជម្រាបថា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះអង្គភាពសារព័ត៌មានយើងបានរាយការណ៍ទៅលោកប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ តាមប្រព័ន្ធ Telegram អំពីទីតាំងបនល្បែងខាងលើ បែរជាលោកអធិការដ្ថាននគរបាលស្រុកស្រីសន្ធររូបនេះដាក់លេខទូរសព្ទឲ្យមកបណ្ដាញសារព័ត៌មានយើងវិញ ហើយក្រុមសារព័ត៌មានយើងបានសួរទៅលោកអធិការដ្ថានរូបនេះថា ? តើជាលេខដែលលោកដាក់មកនេះជាលេខរបស់នរណា ? បែរជាលោកអធិការដ្ថាននគរបាលស្រុកស្រីសន្ធ ឆ្លើយថាជាលេខរបស់ក្រុមពួកហ្នឹង។

តើ លោក ប៉ាក ជាតិ មានពាក់ព័ន្ធអ្វីជាមួយនឹងបទល្បែងខាងលើបានជាក្រុមអ្នកសារព័ត៌មានរាយការណ៍ទៅហើយ បែជាលោក ដាក់លេខក្រុងបនល្បែងទាំងនោះឲ្យសារព័ត៌មានទំនាក់ទំនងទៅវិញ ? ហើយលោកមិនធ្វើការបង្ក្រាប? 

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

 ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងថា: ពាក់ព័ន្ធនិងករណីល្បែងស៊ីសង មាន់ជល់តាមអនឡាញ ខាងលើនេះ ចាំមើលលោកប៉ាក ជាតិ និងលោកស៊ីម គង់ ហ៊ានចាត់វិធានការណ៌តាមផ្លូវច្បាប់ ទៅលើបនល្បែងខាងលើនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា?ដែលឬទេ?។

មហាជនបាន សំណូមពរដល់លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធី ស្នងការការខេត្តកំពង់ចាម មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់អ្នកដែលនៅពីក្រោយខ្នង នៃការឃុបឃិតគ្នា បើកដៃអោយបើកបនល្បែងជល់មាន់តាមអនឡាញ នៅក្នុងស្រុកស្រីសន្ធរ ដោយផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។





0 Reviews:

Post a Comment