Wednesday, April 19, 2023

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី......

អ្នកទស្សនា: Views



ក្រចេះ÷ ថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)ខេត្តកំពង់ឆ្នាំង  ។   ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការជ្រើសរើសយោធិនកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានរៀបចំការប្រឡងជ្រើសរើសយោធិនកងរាជអាវុធហត្ថប្រកបដោយតម្លាភាព និងយុត្តិធម៌ នាពេលកន្លងទៅនេះ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណចំពោះមាតា បិតា អាណាព្យាបាល ដែលបានអនុញ្ញាតឱ្យកូន ឬក្មួយៗមកចូលរួមប្រឡងជ្រើសរើសយោធិនកងរាជអាវុធហត្ថ ដើម្បីចូលបម្រើការងារជាកងយោធពលខេមរភូមិន្ទក្នុងការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈសង្គម ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានណែនាំ និងផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួន ដល់ក្មួយៗ យោធិនកងរាជអាវុធហត្ថទើបប្រឡងជាប់ស្ថាពរ ដើម្បីយកទៅអនុវត្តដូចខាងក្រោម៖

១-ត្រូវគោរព និងស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

២-ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត លក្ខន្តិកៈ បទបញ្ជា បទវិន័យរបស់កងយោធពលខេមរភូមិន្ទ។

៣-ត្រូវខិតខំសិក្សារៀនសូត្រ រក្សាសាមគ្គីភាព គោរពវិន័យ និងបទបញ្ជារបស់សាលាឱ្យបានត្រឹមត្រូវ។

៤-ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បញ្ជា និងការចាត់តាំងរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

៥-ត្រូវខិតខំប្រតិបត្តិតួនាទី ភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថដែលថ្នាក់ដឹកនាំប្រគល់ជូន នៅពេលបិទបញ្ចប់វគ្គ ចូលបម្រើការងារតាមអង្គភាព។

៦-ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងការទប់ស្កាត់ពួកប្រឆាំងអគតិ និងពួកជ្រុលនិយមដែលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕រាយការណ៍ដោយលោកម៉ែនបូរិទ្ធអ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងWhatsApp.Telegram.097 444 88 97.01183 47 47.097 764 64 67











0 Reviews:

Post a Comment