Sunday, March 12, 2023

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២...........

អ្នកទស្សនា: Views


ភ្នំពេញ : នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក  សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុ ធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំ ពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារីនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៩នាក់ ព្រមទាំងបុគ្គលិក នារីប ម្រើការងារក្នុងអង្គភាពចំនួន៤នាក់ សរុប៣៣នាក់ ដើម្បី សម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០ ២៣ (៨ មីនា ១៩១១ - ៨ មីនា ២០២៣) ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជី ថល” និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ។ តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង៣៣នាក់ផងដែរ៕













0 Reviews:

Post a Comment