Sunday, February 5, 2023

ល្បែងសុីសងមាន់ជល់តាមអនឡាញ នៅភូមិចុងសួង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.

អ្នកទស្សនា: Views


កំពត ៖ មហាជនបានសំណូមពរដល់ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្តកំពតសូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងមាន់ជល់តាមអនឡាញ នៅភូមិចុងសួង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។
ដែលកំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ី សង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោ បាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបា លកម្ពុជា។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង  គ្រប់ប្រភេទ ទាំងអស់ឲ្យខា នតែបាន​ សម្តេច​តេជោ​   ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប   បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហាជននៅក្នុង ភូមិចុងសួង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញ តែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែ ងស៊ីសង ជល់មាន់តាមអនឡាញ ដោយស្រែកហ៊ោកញ្ជ្រៀវ គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។  ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិ នអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកកំពង់ត្រាច បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំ ងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន សង្ស័យតែទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ច  ស្រុកកំពង់ត្រាច ខេត្តកំពត ទេដឹង។








0 Reviews:

Post a Comment