កំពង់ចាម : ទីតាំងបនល្បែងសុីសង ជល់មាន់តាមអនឡាញ បេីកលេងយ៉ាងអាណាធិបតេយ្យនៅស្រុកចំការលេី ខេត្តកំពង់ចាម ស ង្ស័យអាជ្ញាធរនិងសមត្ថកិច្ច។មូលដ្ឋាន ភ្លេចបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ទៅ ហេីយទេីបបានជាមិនចុះបង្ក្រាប ឬមួយត្រូវថ្នាំសណ្ដំ មេបនល្បែងទេីបសំងំស្ងៀមធ្វេីមិនដឹង ។
សូមបញ្ជាក់ថា ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន៖
១,នៅភូមិតាប៉ាង២ ឃុំតាប្រុក.
ទី២, ភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកចំការលេី ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំងបនល្បែងសុីសងប្រភេទមាន់ជល់តាមអនឡាញដែលបេីកលេង នៅមូលដ្ឋានរបស់ខ្លួនផ្គេីនទៅនិងបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ។
មហានជននៅក្នុងស្រុកចំការលើ បានលើកឡើងថា មូលហេតុ ដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកចំការលើ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យអាជ្ញាធរនិងសមត្ថកិច្វស្រុកចំការលើ មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះនោះ
ពលរដ្ឋក្នុងស្រុកចំការលើ បានសំណូមពរ ដល់លោក ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលទើបនិងឡើងកាន់តំណែងថ្មីៗ សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅស្រុកចំការលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕
0 Reviews:
Post a Comment