(កំពង់ចាម)៖ ល្បែងស៊ីសងមាន់ជល់អនឡាញជាច្រើនកន្លែងតាមបណ្ដា ឃុំមួយចំនួនក្នុងស្រុកកងមាស ខេត្តកពង់ចាម ចាប់ផ្តើម បើកលេង ដោយមិនខ្លាចមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាបឡើយ។
ប្រភពច្បាស់ការណ៍បានអះអាងថា: មានទីតាំងមួយចំនួនក្នុង👉 ស្រុកកងមាស មាន÷
ទី១.ក្នុង ឃុំពាមជីកង
ទី២.ក្នុង ឃុំព្រែកកុយ
ទី៣.ក្នុង ឃុំសូរគង
ស្ថិតក្នុង ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងនេះ ក្រោយពីប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសងទូទាំងប្រទេស ពេលថ្មីៗនេះគេសង្កេតឃើញថាចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫស គល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ា ងទទូចដល់លោក ជា ជូន អធិការស្រុកកងមាស និង លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការខេត្តមេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!
0 Reviews:
Post a Comment