Tuesday, November 8, 2022

ទីតាំងលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបាញ់ត្រី ប្រភេទកាសុីណូខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការយ៉ាងរលូននៅខណ្ឌពោធិសែនជ័យ

អ្នកទស្សនា: Views

(ភ្នំពេញ) ៖ ទីតាំងបើកលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបា ញ់ត្រី ប្រភេទកាសុីណូ បានបើកដំណើរការបានដោយរលូននៅប ណ្តោយផ្លូវលេខ ១១៣ ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។

តាមប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា មានទីតាំងបង្កប់លេងល្បែងស៊ីសង់ប្រភេទកាស៊ីណូមួយកន្លែងស្ថិតក្នុងខណ្ឌពោធិ៍សែន ជ័យ ប្រភពពីអ្នកចូលទៅទីតាំងខាងលើ បានឃើញមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពដើម្បីផ្សព្វ ផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានវិធានការចុះបង្ក្រាបផង។

មហាជនលើកឡើងថា តើល្បែងស៊ីសងកំពុងតែដំណើរការក្នុងខ ណ្ឌពោធិ៍សែនជ័យតើ លោក ម៉ន វុទ្ធី អធិការខណ្ឌមានជ័យ មានចំណាត់ការបង្ក្រាបដែលឬទេឬក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបិទ ល្បែងទាំងឡាយណាដែលខុសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបម កកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ តើមានសមត្ថភា ពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ??

ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះ ហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការខណ្ឌមាន ជ័យ ភ្ងាក់ងារយើងមិនទាន់ស្វែងរកលេខ ទូរស័ព្ទដើម្បីភ្ជាប់សុំការបកស្រាយបានទេ។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគ ណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញទីតាំងមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើ ម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើ ចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ ៕



0 Reviews:

Post a Comment