Saturday, September 17, 2022

មាន់ជល់តាមទូរទស្សន៍អនឡាញ របស់ក្រុមហ៊ុន(R88)មួយកន្លែង ក្នុងភូមិក្តី ពលរដ្ឋស្នើសុំលោកអធិការស្រុកសំរោង ចុះបង្ក្រាបផងទាន...

អ្នកទស្សនា: Views

 


តាកែវ៖ មាន់ជល់តាមទូរទស្សន៍អនឡាញ យីហោ R88  កំពុងតែពេញនិយមនៅក្នុងខេត្តកែវ និងមានប្រជាប្រជាប្រិយ៍ភាពយ៉ាងយ៉ាងខ្លាំងបើកលេងយ៉ាងទូលាយមិនរំខានដល់ដល់អាជ្ងាធរ និងសមត្ថកិច្ចនោះឡើយ ។
ជាក់ស្តែងទីតាំងល្បែងសុីសងតាមទូរទស្សន៍អនឡាញមួយកន្លែងកន្លែង ដែលមានយីហោ (R88) ដែលកុំពុងដំណើយ៉ាងរលូនក្នុង ភូមិក្តី  ឃុំសឹង្ហ  ស្រុកសំរោង ខេត្តតាកែវ ពលរដ្ឋស្នើឲ្យអាជ្ញាធរមូ លដ្ឋាននឹងសមត្ថកិច្ចចុះបង្ក្រាផង។

ប្រជាពលរដ្ឋស្នើសុំដល់ លោកឧត្តមសេនីយ៌ទោ ឈាង ផាន់ណា រ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត  សូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង ដែល ផ្តល់កន្លែង ឲ្យ ល្បែងយី ហោsR88 នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងទាន ពីព្រោះ អ្នក ខ្លះញៀនល្បែងលេងចាញ់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ដែលជាហេតុម កពីល្បែងទាំងអស់នេះ ទើបបង្កើតឲ្យមានដូចជាចោរកម្មលួចឆ ក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើម។


បងប្អូនពលរដ្ឋ សូមសំណូមពរដល់លោកស្នងការ មេត្តាជួយចាត់មន្ត្រីក្រោមឱវាទដើម្បីចុះបង្ក្រាបទីតាំងខាងលើឲ្យស្របទៅតាមគោ លនយោបាយរបសរារដ្ឋាភិបាលភូមិឃុំ មានសុវត្ថិភាព ទាំង(៧) ចំនុចផងទាន៕

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺន រៀ ល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែង សុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង



0 Reviews:

Post a Comment